អាវុធហត្ថ បានអោយដឹងថា ក្រោយការចុះបង្ក្រាប អាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ រួមទាំង ថ្នាំញៀន ១៧កញ្ចប់តូច ព្រមទាំង ម៉ូតូចំនួន៩គ្រឿង ដែលគេ យកមកបញ្ចាំ។
លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានបញ្ជាក់បន្ថែមថា សម្រាប់ម៉ូតូ ដែលបានយកម៉ូតូទៅបញ្ចាំគេ ( ប្រសិនបើម្ចាស់ម៉ូតូ មានឯកសាររបស់ម៉ូតូគ្រប់គ្រាន់ ម្ចាស់ម៉ូតូ អាចមកទទួលយកម៉ូតូវិញបាន នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបាន )។
លោកបញ្ជាក់បន្ថែមថា ជនសង្ស័យដែលឃាត់ខ្លួនបាន ខាងលើ ក៏មានអ្នកធ្លាប់ ជាប់ពន្ធនាគារ ម្តង ពីរដង រួចមកហើយដែរ ប៉ុន្តែ ពួកនេះ មិនចេះរាងចាល។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានអាវុធហត្ថបញ្ជូន មកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការ ទៅតាមនីតិវិធី ៕