នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំទីបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលលោកឧត្ដមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំក្រុមការងារគ្រប់គ្រងត្រួតពិនិត្យការងារហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ចូលរួមប្រជុំត្រួតពិនិត្យពិភាក្សា ពង្រឹង ណែនាំ និងឆ្លងសម្រេចការងារសំខាន់ៗមួយចំនួន ដើម្បីត្រៀមបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ នាពេលខាងមុខព្រមទាំងបានផ្សព្វផ្សាយ ណែនាំការងារអង្គភាពមួយចំនួនទៀតផងដែរ។
លោកឧត្ដមសេនីយ៍ សំ តុលា បានបញ្ជាក់ថា ការត្រៀមបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០២៤នេះ ដើម្បីឆ្លើយតបក្នុងការបំពេញការងារប្រចាំថ្ងៃ និងធានាការពារសន្ដិសុខជូនប្រជាពលរដ្ឋ និងសង្គមជាតិ។