ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កិច្ចប្រជុំប្រាក់ឈ្នួលកម្មករ ឆ្នាំ២០២៥ នឹងបិទបញ្ចប់នៅថ្ងៃទី១៩ កញ្ញានេះហើយ
ថ្ងៃទី ៖ 13-09-2024, ដោយ​​ Dara007 , 48 Views
                     
ភ្នំពេញៈកិច្ចប្រជុំការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ លើកទី៤ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ភាគីនិយោជក សុំត្រឹមរក្សាតម្លៃនៅដដែល ពោលគឺ ២០៤ ដុល្លារ ឆ្នាំចាស់ ដំឡើង បន្ថែម២ ដុល្លារ ស្មើរនិង២០៦ ខណៈដែល និយោជក ក៏បានលើកពីហេតុពីភាពប្រគួតប្រជែង ក៏ដូចជា ប្រាក់ឈ្នួលអប្បបរមា នៅតាមបណ្តា ប្រទេសផ្សេងៗទៀត ។

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មានប្រសាសន៍ថា សម្រាប់កិច្ចប្រជុំត្រីភាគី លើកទី៤ ក្នុងថ្ងៃនេះ ភាគី ទាំងពីរ បានបន្តពន្យល់គ្នាទៅវិញទៅមកនូវគោលជំហររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ។ ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានស្នើរតួលេខកំណើន របស់ខ្លួនចំនួន ៣ផ្សេងៗគ្នា គឺតួលេខកំណើន ៦ដុល្លារ, ៧ដុល្លារ និង ១០ដុល្លារ លើប្រាក់ឈ្នួលបច្ចុប្បន្ន ២០៤ដុល្លារ ។

ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សា ប្រាក់ ឈ្នួល អប្បបរមា លោកបន្ដថា ក្រោយឆ្លងកាត់ កិច្ចប្រជុំជាលក្ខណៈត្រីភាគីផង ក៏ដូចជាលក្ខណៈផ្ទៃក្នុងរបស់ភាគីមួយៗផង គឺបាន សម្រេចឯកភាព នឹងជួបប្រជុំគ្នាចុងក្រោយ នៅថ្ងៃទី១៩ ខែកញ្ញាខាងមុខ ដើម្បីកំណត់ ប្រាក់ឈ្នួលអប្បបរមា របស់កម្មករផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ និងកាបូប។

លោក គឹម ចាន់សំណាង ភាគីសហជីពតំណាងកម្មករនិយោជិត បានលើកឡើងថា រហូតមកដល់ពេលនេះ សហជីពមានបទពិសោធន៍ច្រើនក្នុងការសម្រេចលើតួលេខ ដែលត្រូវដាក់ដើម្បីពិភាក្សាជាបន្តបន្ទាប់ ។

លោកបន្ថែមថា សម្រាប់តួលេខដែលដាក់ចេញរបស់ភាគីសហជីពផ្សេងៗគ្នាខាងលើ ក៏មិនប្រាកដថា នៅថ្ងៃចុងក្រោយមានតួលេខទាំង៣ ឬក៏បង្រួមតួលេខណាមួយទេ ដែលនេះជាលទ្ធិប្រជាធិបតេយ្យក្នុងការសម្រេចចិត្តរបស់ភាគីសហជីព ហើយសម្រាប់ក្រុមនីមួយៗ ខណៈសហជីពទាំងអស់ គឺបានគិតប្រយោជន៍ជារួមដូចគ្នា ទៅដល់កម្មករនិយោជិត។

សូមបញ្ជាក់ថា ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យឧស្សា ហកម្ម កាត់ដេរជារៀងរាល់ឆ្នាំនេះ ពិភាក្សាគ្នាដោយផ្អែកទៅលើមូលដ្ឋានបម្រែបម្រួល លក្ខណៈ វិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចចំនួន ៧ចំណុច ក្នុងនោះរួមមាន៖ ស្ថាន ភាព គ្រួសារ អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួត ប្រជែងរ បស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com