ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី៖ ការជំរុញ និងពង្រីកកំពង់ផែខេត្ដព្រះសីហនុនាពេលនេះ នឹងជួយប្រទេសជាតិមានលំនឹង និងមានសក្កានុពលនាពេលអនាគត
ថ្ងៃទី ៖ 12-09-2024, ដោយ​​ Dara007 , 82 Views
                     
ព្រះសីហនុៈ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការជំរុញ និងពង្រីកកំពង់ផែខេត្ដព្រះសីហនុនាពេលនេះ នឹងជួយប្រទេសជាតិមានលំនឹង មានសក្កានុពលនាពេលអនាគត និងអាចមានការប្រគួតប្រជែង ដើម្បីជួយជំរុញសេដ្ឋកិច្ចកម្ពុជានៅគ្រប់ទីកន្លែង។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការពង្រីកកំពង់ផែ នឹងធ្វើឲ្យផែរបស់កម្ពុជា អាចមានការប្រកួតប្រជែកជាមួយប្រទេសជិតខាងបាន បន្ទាប់ពីចំណតផែកុងតឺន័របន្ថែមនៅខេត្តព្រះសីហនុ ដែលមានប្រវែង២៥៣ម៉ែត្រនេះ នឹងក្លាយទៅជាជម្រើសបន្ថែមទៀត ក្នុងការទាក់ទាញនាវាដឹកទំនិញធំៗ មកកាន់កម្ពុជាឲ្យបានកាន់តែច្រើន។ សម្តេចធិបតីបន្ដថា កំពង់ផែបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចំរើនសម្រាប់ចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ។

ទន្ទឹមនឹងនេះ សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំពុងរៀបចំកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជជាមជ្ឈមណ្ឌល ភស្តុភាកម្មប្រចាំតំបន់ ដើម្បីពង្រឹងមូលដ្ឋានឱ្យរឹងមាំ ធ្វើឱ្យសេដ្ឋកិច្ចមានភាពរីកចម្រើន និងអាចប្រគួតប្រជែកកាន់តែខ្លាំងក្លាបន្ថែមទៀត ។ ជាពិសេស រាជរដ្ឋាភិបាល មានមហិច្ឆតា បង្កើតឱ្យមានកំពង់ផែកំពង់ទឹកជ្រៅនេះ។

សម្ដេចធិបតីបន្ដថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងភាពប្រគួតប្រជែង នឹងជួយឱ្យយើងមានការប្រគួតប្រជែងកាន់តែខ្លាំង ទាញសក្ដានុពលឱ្យល្អ និងសេដ្ឋកិច្ចកើន ហើយពេលសេដ្ឋកិច្ចមានបញ្ហាយើងអាចទប់សភាពករណ៍ និងបន្ដដំណើរទៅមុខទៀត។

ក្នុងឱកាសនេះ សម្ដេចធិបតី បានថ្លែងអរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានជួយកសាងសមិទ្ធផលជាច្រើន ដែលបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍចំណតផែកុងតឺន័របន្ថែមនេះ បានអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរេសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ និងក្រុមហ៊ុន Oriental Consultants Global ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៧ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដោយបានចំណាយ ថវិកាសរុបប្រមាណ ៣៧,៥លានដុល្លារអាម៉េរិក ក្នុងនោះ ថវិកាឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុនប្រមាណ ១០លានដុល្លារអាម៉េរិក, ថវិការបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រមាណ ២៧,៥លានដុល្លារអាម៉េរិក រួមទាំងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ ការដោះស្រាយពន្ធអាករផ្សេងៗ។

បើគិតត្រឹមរយៈពេល ៧ខែ ឆ្នាំ ២០២៤នេះ បរិមាណទំនិញឆ្លងកាត់មានចំនួនប្រមាណ ៥,៧លានតោន កើនឡើងខ្ពស់ ២៦,៥២% ក្នុងនោះ បរិមាណកុងតឺន័រឆ្លងកាត់សម្រេចបានជាង ៥៧ម៉ឺនTEUs កើនឡើងខ្ពស់ ២៦,១៨% និងចំណូលអាជីវកម្មមានចំនួនសរុបប្រមាណជាង ៦៦លានដុល្លារអាម៉េរិក កើនឡើង ២៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលជាកំណើនដ៏ខ្ពស់ពុំធ្លាប់មានពីមុនមក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com