ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា និងកូរ៉េ ឯកភាពគ្នាផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាង ប្រជាពលរដ្ឋរវាងប្រទេសទាំងពីរ
ថ្ងៃទី ៖ 11-09-2024, ដោយ​​ Dara007 , 64 Views
                     
ភ្នំពេញៈ កម្ពុជា និងកូរ៉េ ឯកភាពគ្នាធ្វើការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាង ប្រជាពលរដ្ឋប្រទេសទាំងពីរ ជាពិសេសរវាងគ្រួសារកូនកាត់ខ្មែរ-កូរ៉េខាងត្បូង ដើម្បីឱ្យពួកគេបានស្គាល់ពីវប្បធម៌ប្រទេសទាំងពីរ ក៏ដូចជាចូលរួមជំរុញដល់សកម្មភាព ទេសចរណ៍។

ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ (KCA-Korean Culture Association) បានជម្រាបសម្តេចតេជោ ពាក់ព័ន្ធការងារមួយចំនួនពាក់ព័ន្ធការងារ របស់សមាគមក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាង កម្ពុជា និងកូរ៉េខាងត្បូង។

លោកប្រធានសមាគមបានបញ្ជាក់ថា ក្នុងពេលខាងមុខនេះ លោកនឹងធ្វើការជាមួយលោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង រៀបចំកម្មវិធីផ្លាស់ប្តូរ ផ្នែកវប្បធម៌។

លោកប្រធាន សំណូមពរសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា គាំទ្រគម្រោង កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងប្រទេសទាំងពីរ។ លោកប្រធានបន្ដថា កាលពីខែឧសភា មានរូបថតចំនួន២ពាន់សន្លឹក ស្តីពីវប្បធម៌ និងប្រាសាទបុរាណរបស់កម្ពុជាជាច្រើន ត្រូវបានដាក់តាំងពិព័រណ៍នៅទីក្រុង សេអ៊ូល ហើយនៅថ្ងៃទី២៦ ខែកញ្ញា សមាគមរៀបចំរាត្រីសមោសរ ដើម្បីរៃអង្គាសប្រាស់ជួយ ដល់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ TYDA។ លោកប្រធានសមាគមបន្ដថា នៅខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ សមាគមក៏នឹងរៀបចំកម្មវិធី តាំងពិព័រណ៍រូបគំនូរ នៅសៀមរាប ក្នុងគោលដៅផ្សព្វផ្សាយវប្បធម៌រវាងកម្ពុជា និងកូរ៉េ ហើយក៏នឹង នាំសិល្បៈករល្បីៗរបស់កូរ៉េមកសម្តែងផងដែរ។

ក្នុងជំនួបនេះ លោកប្រធានសមាគមក៏បានជម្រាបពីបំណងរៀបចំការផ្លាស់ប្តូរប្រជាជន និង ប្រជាជន ជាពិសេសគ្រួសារកូនកាត់រវាងខ្មែរ និងកូរ៉េ ដើម្បីឱ្យគ្រួសាររបស់ពួកគេទាំង អ្នក រស់ នៅកូរ៉េ និងនៅកម្ពុជា បានស្គាល់ពីវប្បធម៌រវាងប្រទេសទាំងពីរ តាមរយៈទស្សនកិច្ចសិក្សានានា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការផ្លាស់ប្តូរទំនាក់ទំនងវប្បធម៌ និងទំនាក់ ទំនង រវាងប្រជាជន និងប្រជាជន មិនត្រឹមជាការជំរុញទំនាក់ទំនងល្អរវាងប្រជាជន និងប្រជា ជន ប៉ុណ្ណោះទេ តែក៏ជួយជំរុញទំនាក់ទំនងល្អរវាងរដ្ឋ និងរដ្ឋផងដែរ។ ជាពិសេសជួយជំរុញដល់សកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានមើលឃើញពីសារៈសំខាន់នៃការផ្លាស់ប្តូរទំនាក់ទំនងរវាងគ្រួសារកូនកាត់ខ្មែរ-កូរ៉េផងដែរ។

សម្តេចតេជោ បច្ចុប្បន្ននេះ មានស្ត្រីខ្មែរប្រមា ៨ពាន់ នាក់ បានរៀបការជាមួយបុរសកូរ៉េ ហើយមានកូនរហូតដល់ទៅប្រមាណ ១ម៉ឺននាក់។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យសមាគមវប្បធម៌កូរ៉េ ក៏ដូចជារាជ រដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលកូរ៉េ ត្រូវបង្កើតឱ្យមានការទំនាក់ទំនងរវាងគ្រួសាររបស់ពួកគេទាំង នៅ ខ្មែរ និងនៅកូរ៉េ ដើម្បីពួកគេបានស្គាល់ជីដូនជីតា វប្បធម៌រវាងប្រទេសទាំងពីរ ហើយក៏ជា ចំណែក ជួយជំរុញដល់សកម្មភាព ទេស ចរណ៍ ផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com