ថ្លែងក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការប្រែក្លាយច្រវាក់ផ្គត់ផ្គង់ស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព» នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ណែនាឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងធនធានទឹក និង ឧតុនិយម ដោះស្រាយលើបញ្ហា ដែលពាក់ព័ន្ធ នឹងជីវភាពទូទៅរបស់ប្រជាកសិករ, ការជំរុញការដាំដុះ និងអភិវឌ្ឍកសិកម្ម, ការធានាភាពគ្រប់គ្រាន់នៃប្រព័ន្ធ និង បណ្តាញស្រោចស្រព ជាដើម។ ជាមួយគ្នា
នេះ ក្រសួងកសិកម្ម ក៏ត្រូវសហការជាមួយក្រសួងពាណិជ្ជកម្ម, និង ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង នវានុវត្តន៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហាលើការងារការដាំដុះតាមតម្រូវការទីផ្សារ, ការកែច្នៃ, ស្តង់ដាផលិតកម្ម និង ការជំរុញការស្វែងរកទីផ្សារ ផងដែរ៕