ថ្លែងក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការប្រែក្លាយច្រវាក់ផ្គត់ផ្គង់ស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព» នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា ព្រែកជីកហ្វូណនតេជោ នឹងរួមចំណែកក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូន ដែលនឹងធ្វើឱ្យថ្លៃដើមនៃផលិតកាន់តែទាប ដែលនាំឱ្យផលិតផលដាក់លក់នៅលើទីផ្សារ មានតម្លៃទាប ព្រោះប្រសិនបើដឹកជញ្ជូនថ្លៃ ការដាក់លក់នៅលើទីផ្សារក៏ថ្លៃដែរ។
សម្តេចមានប្រសាសន៍បន្ថែមថា «យើងបង្កើនសមត្ថភាពរបស់យើងក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូន និងធានានូវការដឹកជញ្ជូនផលិតផល រួមទាំងផលិតផលកសិកម្មយើងទៅក្រៅ បានន័យថាបើតម្លៃដឹកជញ្ជូថោក អ៊ីចឹងយើងអាច បង្កើនតម្លៃទិញទៅលើប្រជាពលរដ្ឋរបស់យើង ហើយនៅតែធានានូវភាពប្រកួតប្រជែងផលិតផលរបស់យើងនៅក្រៅប្រទេស»។
ទន្ទឹមនឹងនេះ សម្តេចធិបតី បានថ្លែងអំណរគុណទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេសដែលបានគាំទ្រទៅដល់គម្រោង ព្រែកជីកហ្វូណនតេជោ ដើម្បីផលប្រយោជន៍ជាតិ ដោយក្នុងនោះវិស័យកសិកម្ម និងភស្តុភារកម្ម នឹងបានផលច្រើនជាងគេនៅក្នុង គម្រោងនេះ»៕