ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា កូរ៉េ ជំរុញកំណើនទេសចរណ៍រវាងប្រទេសទាំងពីរឱ្យមានការកើនឡើងវិញ
ថ្ងៃទី ៖ 10-09-2024, ដោយ​​ Dara007 , 62 Views
                     
កូរ៉េៈ ប្រធានព្រឹទ្ធសភាកម្ពុជា និងប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នឹងជំរុញកំណើនទេសចរណ៍រវាងប្រទេសទាំងពីរឱ្យមានការកើនឡើងវិញ ដើម្បីជួយពង្រីកថែមទៀតលើទំហំទេសចរណ៍កាន់តែច្រើនថែមទៀតសម្រាប់មកទស្សនាតំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅវិមានរដ្ឋសភាសាធារណរដ្ឋកូរ៉េ លោក អ៊ូ វ៉ន់ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ បានសម្តែងនូវការរីករាយដោយឃើញថា ទំហំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនមានការកើនឡើងវិញ បន្ទាប់ពីសម័យកូវីដ ដោយកម្ពុជាមានធម្មជាតិស្រស់ស្អាត មានប្រាសាទបុរាណជាពិសេស គឺប្រាសាទអង្គរវត្ត។

លោកបានខិតខំសម្រួលយ៉ាងណាលើកលែងសេវាទេសចរណ៍ សម្រាប់ប្រជាជនកម្ពុជា មកកាន់ប្រទេសកូរ៉េផងដែរ ហើយឯកឧត្ដមសង្ឃឹមថា ទំហំទេសចរទៅវិញទៅមកនឹងមានការកើនឡើង។

សម្តេចតេជោ បានសម្ដែងការដឹងគុណ ចំពោះសាធារណរដ្ឋកូរ៉េ ដែលពុំបានបិទច្រកចេញចូលចំពោះកម្ពុជា នៅពេលដែលមានជំងឺរាតត្បាតកូវីដ១៩ ដោយនៅតែមានការហោះហើរធម្មតា ហើយដែលជាច្រកចេញសម្រាប់ប្រជាជនកម្ពុជា និងជនបរទេសចេញចូលទៅក្នុងប្រទេសកម្ពុជា។

សម្ដេចបានចាត់ទុកថា ការមិនបិទច្រកហោះហើរសម្រាប់កម្ពុជាចេញទៅខាងក្រៅនេះ គឺជាប្រការមួយល្អប្រសើរធ្វើឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនមានការរីកចម្រើន និងយល់ដឹងគ្នាច្រើនថែមទៀត។

សម្តេចតេជោ បានសម្ដែងក្ដីសង្ឃឹមថា តាមរយៈការបើកព្រលានយន្តហោះថ្មីនៅសៀមរាប និងគម្រោងបើកព្រលានយន្តហោះថ្មីនៅភ្នំពេញ នាឆ្នាំក្រោយនេះ នឹងជួយពង្រីកថែមទៀតលើទំហំទេសចរណ៍កាន់តែច្រើនថែមទៀត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com