សក្តានុពលកសិឧស្សាហកម្ម ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
ថ្ងៃទី ៖ 07-09-2024, ដោយ Dara007 , 77 Views
រតនគិរីៈ ស្រុកអូរយ៉ាដាវ ស្ថិតនៅក្នុងខេត្តរតនគិរី មានប្រជាពលរដ្ឋសរុបចំនួន ២៥៤០៤នាក់ មកពីឃុំចំនួន ៧ ដូចជា ឃុំបបរខា, លំជ័រ, ប៉ក់ញ៉ៃ, ប៉ាតេ, សេសាន, សោមធំ និងឃុំយ៉ាទុង ។ ឃុំទាំង៧នេះ សុទ្ធសឹងបង្កបង្កើនផលនូវដំណាំកសិឧស្សាហកម្ម ពិេសស ដំណាំកៅស៊ូ និងដំណាំស្វាយចន្ទី ដោយក្នុងមូលដ្ឋានស្រុកអូរយ៉ាដាវទាំងមូល គឺមានផ្ទៃដីដាំដុះដូចជា៖
- ដំណាំកៅស៊ូ មានផ្ទៃដីដាំដុះ សរុបចំនួន ៦៩២២ហិកតា និងផ្ទៃដីចៀរជ័រ សរុបចំនួន ៥៦៤៣ហិកតា ។
- ដំណាំស្វាយចន្ទី មានផ្ទៃដីដាំដុះសរុប ១៥០៣០ហិកតា ។
បន្ថែមពីនេះ ស្រុកអូរយ៉ាដាវ ក៏មាននូវរោងចក្រកែច្នៃដំឡូងមី ចំនួន ១ និងរោងចក្រកែច្នៃជ័រកៅស៊ូ ចំនួន ២ ផងដែរ ។
|