ក្រោយបទបញ្ជាពីលោកមេបញ្ជាការ កម្លាំងអាវុធហត្ថ នៅវេលាម៉ោង១០យប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានដាក់កម្លាំងពង្រាយនៅលើកំណាត់ផ្លូវជាតិលេខ៤៤ ភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ដើម្បីពង្រឹង ការពារសុវត្ថិភាព ទប់ស្កាត់ និងបង្ការបទល្មើសផ្សេងៗក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ពិសេស ចុះអនុវត្តការងារត្រួតពិនិត្យ រថយន្តពាក់ស្លាកលេខខេមរភូមិន្ទក្លែងក្លាយ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ៕