ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ទន្លេបាទីជារមណីយដ្ឋានធម្មជាតិមួយ ប្រក់​ស្បូវ ​និង​ស្លឹក​ត្នោត​ជា​ច្រើន​សង់​លើ​ផ្ទៃ​ទឹក​គួរ​ឲ្យ​ចង់​សម្រាក​កម្សាន្ត​ និងមានអាហារ​ស្រុកស្រែ​
ថ្ងៃទី ៖ 07-09-2024, ដោយ​​ Dara007 , 57 Views
                     
តាកែវៈ រមណីយដ្ឋានទន្លេបាទី មានទីតាំងស្ថិតនៅ ភូមិ​ថ្នល់​ទក្សិណ​ ឃុំ​ក្រាំងធ្នង់​ ស្រុក​បាទី​ ខេត្តតាកែវ និងមានចម្ងាយប្រហែល ៤០គ.ម ពីរាជធានីភ្នំពេញ។ ភាពទាក់ទាញនៃរមណីយដ្ឋានទន្លេបាទីដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, គយគន់ថ្ងៃលិច, ជិះទូក​ និងម្ហូបអាហារបែបជនបទដ៏សំបូរបែប។

ទន្លេបាទីជារមណីយដ្ឋានធម្មជាតិមួយ ដែលជាប់ទៅនឹងផ្ទៃ​បឹង​លាតសន្ធឹង​ធំ​ល្វឹងល្វើយ​មាន​តូប​តូច​ធំ​ប្រក់​ស្បូវ​និង​ស្លឹក​ត្នោត​ជា​ច្រើន​សង់​លើ​ផ្ទៃ​ទឹក​គួរ​ឲ្យ​ចង់​សម្រាក​កម្សាន្ត​ ហើយអ្វី​ដែល​អ្នក​ធ្វើ​ដំណើរ​មិន​ភ្លេច​ គឺ​ការ​ទទួលទាន​អាហារ​ស្រុកស្រែ​ដ៏​មានឱជារស​ប្រចាំ​តំបន់​ទៀតផង។​

ក្រៅពីបឹងដ៏ធំល្វឹងល្វេីយនេះ​ រមណីយដ្ឋានទន្លេបាទីក៏មាន​ប្រាសាទបុរាណ២ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍គឺ​ប្រាសាទតាព្រហ្ម ដែល​សាងសង់ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី៧ ដើម្បីឧទ្ទិស​ថ្វាយដល់​ព្រះពុទ្ធសាសនា​មហាយាន និង​មួយទៀត​គឺ​ប្រាសាទយាយពៅ ដែលមាន​ចម្ងាយ ១០០ម៉ែត្រ​ពី ប្រាសាទតាព្រហ្ម កសាងឡើង​ក្នុង​សតវត្ស​ទី១២ ទំហំ៧ម៉ែត្រ×៧ម៉ែត្រ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com