ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក រ័ត្ន ស្រ៊ាង ចុះដោះស្រាយសំណើនីមួយៗ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌដង្កោ
ថ្ងៃទី ៖ 06-09-2024, ដោយ​​ Dara007 , 58 Views
                     
ភ្នំពេញៈ លោក រ័ត្ន ស្រ៊ាង បានចុះដោះស្រាយសំណើនីមួយៗ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌដង្កោ បន្ទាប់ពីប្រជាពលរដ្ឋ សំណូមពរ និងសំណើពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃនៅក្នុងមូលដ្ឋានជូនក្រុមការងារចុះជួយមូលដ្ឋានដើម្បីជួួយដោះស្រាយ និងស្វែងរកផលប្រយោជន៍រួម។

ថ្លែងក្នុងវេទិកាសាធារណ: របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ រួមជាមួយវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅបរិវេណសាលាសង្កាត់ពងទឹក នាព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានលើកឡើងថា តាមរយៈវេទិកានាថ្ងៃនេះ គឺបានផ្សព្វផ្សាយ បង្ហាញនូវសមិទ្ធិផលជាច្រើនដែលមូលដ្ឋានសម្រេចបានជាបន្តបន្ទាប់ ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លាសវៀងវៃ។

ជាមួយគ្នានោះផងដែរ ប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរ និងសំណើ ចំនួន ៣៤សំណើ ពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ក្នុងមូលដ្ឋាន ដាក់ជូនគណអធិបតី ដើម្បីផ្តល់ដំណោះស្រាយជូនពួកគាត់ ដែលក្នុងនោះមានសំណូមពរផ្ទាល់មាត់ ចំនួន ០៣ និង លាយល័ក្ខអក្សរ ចំនួន ៣១សំណូមពរ ដោយគណៈអធិបតី រួមនិង ក្រុមការងារបានធ្វើការឆ្លើយបំភ្លឺ បកស្រាយពីលទ្ធភាពដំណោះស្រាយ តាមសំណើនីមួយៗ របស់ប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆ្ពោះទៅរកផលប្រយោជន៍រួមក្នុងមូលដ្ឋាន។

នៅក្នុងឱកាសនោះ លោក រ័ត្ន ស្រ៊ាង ក៏បាននាំយកនូវអាហារសម្រន់ចែកជូនដល់សមាជិក សមាជិកា និងក្រុមការងារទាំងអស់ដែលបានចូលរួមក្នុងអង្គវេទិកា បានបរិភោគរួមគ្នាក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com