ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បឹងយក្ខឡោម គឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល និងទាក់ទាញបំផុតនៅក្នុងខេត្តរតនគិរី
ថ្ងៃទី ៖ 06-09-2024, ដោយ​​ Dara007 , 46 Views
                     
រតនគិរីៈ បឹងយក្ខឡោម ប្រៀបបានរូងមួយដែលហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាដ៏ក្រាស់ បើមើលពីលើអាកាស ។ បឹងនេះ គឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល និងទាក់ទាញបំផុតនៅក្នុងខេត្តរតនគិរី ដោយមានចម្ងាយ ៣ ទៅ៤គីឡូម៉ែត្រ ខាងកើតក្រុងបានលុង ។ ប្រវត្តិនៃបឹងនេះ គឺបានកកើតឡើងដោយសារតែភ្នំភ្លើងរលត់ តាំងពីប្រមាណ ៧សែនឆ្នាំកន្លងទៅមកម្ល៉េះ ។ បឹងយក្ខឡោម មានទទឹងប្រមាណ ៨០០ម៉ែត្រ និងមានជម្រៅប្រហែល ៥០ម៉ែត្រ ។ សម្រាប់នៅទីនោះ អ្នកទេសចរអាចកម្សាន្តសប្បាយជាមួយនឹងទឹកថ្លាយង់ អមជាមួយខ្យល់ត្រជាក់សម្រាប់សម្រាកលំហែ ស្លៀកពាក់ឈុតរបស់បងប្អូនជនជាតិដើមដើម្បីថតរូបអនុស្សាវរីយ៍ ក៏ដូចជាអាហារក្នុងតំបន់ និងផលិតផលក្នុងស្រុកធម្មជាតិជាច្រើន ដែលបានដាក់លក់ហូរហែនៅក្នុងរមណីយដ្ឋាន ៕
COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com