ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា-​ឥណ្ឌូណេស៊ី​ ប្ដេជ្ញាបន្តពង្រឹង​ និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀត
ថ្ងៃទី ៖ 06-09-2024, ដោយ​​ Dara007 , 56 Views
                     
ភ្នំពេញៈ កម្ពុជា-​ឥណ្ឌូណេស៊ី​ ប្ដេជ្ញាបន្តពង្រឹង​ និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនៃជំនួប លោក​ Prabowo Subianto រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័ស​ និងរឹងមាំលើគ្រប់វិស័យនៅកម្ពុជា។

លោក​រដ្ឋមន្ត្រីការពារជាតិ​ និងជាប្រធានាធិបតីជាប់ឆ្នោត​ក៏បានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងឥណ្ឌូណេស៊ី-កម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត។

សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និង​កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងឥណ្ឌូណេស៊ី និងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ​ និងជាប្រធានាធិបតីជាប់ឆ្នោត​ នាពេលនេះ នឹងចូលរួមពូនជ្រំទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូណេស៊ីថែមទៀត ស្របពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦៥ នៃការបង្កេីតទំនាក់ទំនងការទូត ក្នុងឆ្នាំនេះ។

សម្តេចធិបតីបានអបអរសារទរលោករដ្ឋមន្ត្រីការពារជាតិ ដែលត្រូវបានជាប់ឆ្នោត ជាប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងត្រៀមធ្វើការជាមួយលោករដ្ឋមន្ត្រី​ការពារជាតិ​ និងជាប្រធានាធិបតីជាប់ឆ្នោត ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរថែមទៀត។

សម្ដេចធិបតី និង លោករដ្ឋមន្ត្រីការពារជាតិ​ និងជាប្រធានាធិបតីជាប់ឆ្នោត ក៏បានផ្លាស់ប្តូរទស្សនៈអំពីការពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសក្ដានុពលមួយចំនួន​ មាន​ជាអាទិ៍ វិស័យសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ការពារជាតិនិងសន្ដិសុខ កសិកម្ម​ និងទេសចរណ៍ រួមទាំងការពិចារណាលើលទ្ធភាពក្នុងការបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរបន្ថែមទៀត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com