ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កាហ្សាក់ស្ថាន ប្ដេជ្ញាពង្រីកទំហំពាណិជ្ជកម្មជាមួយកម្ពុជាឱ្យឈានដល់ទំហំ ៣០០លានដុល្លារ និងដល់កម្រិត ១ ពាន់លានដុល្លារអាមេរិក
ថ្ងៃទី ៖ 06-09-2024, ដោយ​​ Dara007 , 67 Views
                     
ភ្នំពេញៈ កាហ្សាក់ស្ថាន ប្ដេជ្ញាពង្រីកទំហំពាណិជ្ជកម្មជាមួយកម្ពុជាឱ្យឈានដល់ទំហំ ៣០០លានដុល្លារអាមេរិក និងដល់កម្រិត ១ ពាន់លានដុល្លារអាមេរិកនាថ្ងៃខាងមុខ តាមពង្រីកទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងនយោបាយ និងវប្បធម៌ជាដើម ។

ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លោក កាណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកាហ្សាក់ស្ថានបានជម្រាបថា យោងតាមទស្សនវិស័យថ្មី កាហ្សាក់ស្ថាន ចង់ពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដែលជាដៃគូដ៏ល្អ និងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេហ៍ដទៃទៀត លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងនយោបាយ និងវប្បធម៌ជាដើម។

ក្នុងវិស័យសេដ្ឋកិច្ច លោកទទួលស្គាល់ថា ទំហំពាណិជ្ចកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរ គឺនៅមានកម្រិតទាបនៅឡើយ ប៉ុន្តែឯកឧត្តមនឹងខិតខំពង្រីកទំហំពាណិជ្ជកម្មឱ្យឈានដល់ទំហំ ៣០០លានដុល្លារអាមេរិក និងដល់កម្រិត ១ ពាន់លានដុល្លារអាមេរិកនាថ្ងៃខាងមុខ។

លោកបញ្ជាក់ថា ប្រទេសកាហ្សាក់ស្ថាន មានសក្តានុពលក្នុងវិស័យកសិកម្ម រ៉ែ ថាមពល និងហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ចូន។

លោកឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ សម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូតផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានគាំទ្រចំពោះគំនិតផ្តួចផ្តើម ដែលលោកអគ្គរដ្ឋទូតបានលើកឡើង ដូចជាកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូត និងកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំហំពាណិជ្ចកម្មជាដើម។ ក្នុងនោះសម្តេចតេជោ បានផ្តល់អនុសាសន៍ឱ្យគិតគូររៀបចំកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដែលក្រសួងការបរទេសនៃប្រទេសទាំងពីរ ត្រូវបន្តពិភាក្សា។

សម្តេចតេជោ បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរបស់យើងគឺនៅទាបខ្លាំងណាស់ខណៈ សក្តានុពលនៃប្រទេសយើងពីរមានច្រើន។ សម្តេចតេជោ បានអបអរសាទរដល់ប្រទេសកាហ្សាក់ស្ថាន ដែលបានសម្រេចនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់ រហ័សរហូតក្លាយជាប្រទេសមានចំណូលខ្ពស់។

សម្តេចតេជោ បានធ្វើការកត់សម្គាល់ថា កាហ្សាក់ស្ថាន បានដើរនាំមុខបណ្តាប្រទេសក្នុងតំបន់អាស៊ីកណ្តាល លើបញ្ហាជាច្រើន ទាំងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង និងអង្គការអន្តរជាតិ, ទំនាក់ទំនងពាណិជ្ជកម្ម និងការធ្វើទំនើបកម្មសេដ្ឋកិច្ច។

សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចធ្លាប់អញ្ជើញទៅទស្សនកិច្ចនៅកាហ្សាក់ស្ថាន ក្នុងឆ្នាំ១៩៨២ តាំងពីប្រទេសនេះនៅក្នុងសហភាពសូវៀតនៅឡើយ ដែលបានសេចក្តីថាយើងមានទំនាក់ទំនងនឹងគ្នាលើសពី៣០ឆ្នាំ។

ក្នុងដំណើរទស្សនកិច្ច សម្តេចនៅចាំបានថា ទឹកដីកាហ្សាក់ស្ថានត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលថាមពលនុយក្លេអ៊ែ នាសម័យនោះ។

សម្តេចតេជោ បានកោតសរសើរប្រទេសកាហ្សាក់ស្ថាន ដែលជាប្រទេសមានភ័ពសំណាងសម្បូរទៅដោយធនធានធម្មជាតិដូចជាប្រេង និងរ៉ែធម្មជាតិផ្សេងៗ ព្រមទាំងមានសក្តានុពលវិស័យកសិកម្មថែមទៀត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com