ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី៖ រាជរដ្ឋាភិបាល គ្មានដំណោះស្រាយណា ក្រៅពីអនុវត្ដច្បាប់នោះទេ
ថ្ងៃទី ៖ 05-09-2024, ដោយ​​ Dara007 , 114 Views
                     
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការអនុវត្ដវិធានការច្បាប់របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី១៨ សីហា គឺត្រឹមត្រូវ ដោយរាជរដ្ឋាភិបាល គ្មានដំណោះស្រាយណា ក្រៅពីអនុវត្ដច្បាប់នោះទេ ដើម្បីការពារសន្ដិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដែលក្រុមជ្រុលនិយមកាលពីថ្ងៃទី១៨ សីហា ដើម្បីសម្លាប់សេដ្ឋកិច្ច និងផ្ដួលរំលំរាជរដ្ឋាភិបាលចស្របច្បាប់។

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចំនួន ១៦៦០រូប នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា មានបុគ្គលមួយចំនួនតូចនៅក្រៅប្រទេស ចង់បង្វែព្រឹត្តិការណ៍ ស្ថានភាពដុតបំផ្លាញប្រទេសជាតិផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលខុសពីឆន្ទៈរបស់ប្រជាជនភាគច្រើនលើសលុប នៅក្នុងប្រទេសគាត់មានកង្វល់ពីបូរណភាពទឹកដី ។

សម្តេចធិបតីបានបញ្ជាក់ថា ការអនុវត្តច្បាប់ចំពោះក្រុមជ្រុលនិយមនេះ ដើម្បីការពារសិទ្ធសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋ ការពារសុខសន្តិភាពសុវត្ថិភាពជូនសង្គមជាតិ និងមិនអនុញ្ញាតឲ្យក្រុមជ្រុលនិយមមកដុតប្រទេស និងធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះបានឡើយ ដោយពួកគេគ្រោងធ្វើបាតុកម្មហិង្សា រៀបចំ សម្ភារ ឬប្រមូលមនុស្ស ដើម្បីវាយប្រហារ និងប្រឆាំងរាជរដ្ឋាភិបាលនោះ ច្បាប់នឹងមិនបណ្តោយឲ្យធ្វើបានទៅងាយស្រួលនោះទេ។

សម្ដេចធិបតី ចោទសួរថា នេះឬជាបាតុកម្មអហិង្សា ឬយ៉ាងម៉េច? គេសង្កេតឃើញពួកក្រុមជ្រុលនិយមប្រមូលគ្នា មកភ្នំពេញដោយមានភស្តុតាងច្បាស់លាស់ មានដបសាំង ចំពាមកៅស៊ូគ្រាប់ដែក ប្រើប្រាស់ដ្រូន ដើម្បីប្រឆាំងនឹងអាជ្ញាធរ ។ ការធ្វើបាតុកម្មអហិង្សា គឺគេប្រើក្រដាសបដាផ្សេងៗ ដើម្បីឲ្យរដ្ឋាភិបាលដោះស្រាយនូវរឿងបញ្ហាប្រឈមផ្សេងៗ។ ជាមួយគ្នានេះ សម្ដេចធិបបានផ្តាំទៅក្រុមប្រឆាំងមួយក្តាប់តូច ដែលកំពុងរស់នៅក្រៅប្រទេស ហើយតែងតែធ្វើការញុះញង់ពលរដ្ឋឲ្យប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈធ្វើបាតុកម្មនោះ គឺច្បាប់មិនត្រឹមតែធានា និងការពារសិទ្ធពលរដ្ឋប៉ុណ្ណោះទេ ច្បាប់ក៏ជាការធានា បាននូវសេចក្តីសុខ សន្តិភាព ស្ថេរភាពសង្គមជូនប្រជាពលរដ្ឋផងដែរ ដូច្នេះបុគ្គលណាដែលមានចេតនា ចង់បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដែលកំពុងមានសព្វថ្ងៃនេះ ច្បាប់ក៏នឹងចាត់វិធានការដោយគ្មានការលើកលែងផងដែរ។

សម្តេចធិបតីអះអាងថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនដែលចង់បះបោ និងចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈ ការញុះញង់ពីជនអគតិខាងក្រៅ គឺមានចំនួន៦៦នាក់ ក្នុងនោះ ធ្វើការដោះលែងវិញចំនួន៥៧នាក់ ដោយសារពួកគេមកតាមគេតាមឯង ដោយមិនដឹងរឿង ខណៈ៩នាក់ទៀត ដែលជាមេខ្លោង កំពុងកសាងនីតិវិធីបញ្ជូនទៅតុលាការ។

សម្ដេចធិបតីបានស្នើឱ្យអង្គការសិទ្ធិមនុស្សពិនិត្យមើលឲ្យច្បាស់ពីអង្គហេតុអង្គច្បាប់ នៃព្រឹត្តិការណ៍ថ្ងៃ១៨សីហា ក្រុមជ្រុលនិយមមកធ្វើបាតុកម្មមានទាំងដបសាំង ចំពាមកៅស៊ូគ្រាប់ដែក និងមានជជែកគ្នាប្រើប្រាស់ដ្រូន ដើម្បីប្រឆាំងនឹងអាជ្ញាធរ មុននឹងធ្វើរបាយការណ៍ និងការបញ្ចេញមតិ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com