ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ប៉ែន បូណា ៖ ការបោកប្រាស់របស់សម រង្ស៊ីមិនចេះខ្មាសអៀន
ថ្ងៃទី ៖ 03-09-2024, ដោយ​​ Dara007 , 115 Views
                     
ភ្នំពេញ : លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ទោះបីជាក្រុមអ្នកបច្ចេកទេសបានពន្យល់ច្បាស់លាស់អំពីផែនទី Google Map ថាជាផែនទីរបស់ក្រុមហ៊ុនឯកជនដែលគេបង្កើតឡើងក្នុងគោលដៅធ្វើពាណិជ្ជកម្ម និងមិនមែនជាឧបករណ៍សម្រាប់វាស់វែងព្រំដែនរវាងរដ្ឋ និងរដ្ឋក៏ដោយ ក៏បុគ្គលរូបនេះនៅតែនិយាយដដែលដោយមិនចេះអៀនខ្មាសទាល់តែសោះ។ នេះដោយសារតែមនោគមន៍វិជ្ជានយោបាយប្រឆាំងជ្រុលនិយមបានដុះស្លែក្រាស់ពេកក្នុងប្រព័ន្ធគំនិតរហូតមិនអាចកែបាន។

ការលើកឡើងរបស់លោក ប៉ែន បូណានេះ គឺបន្ទាប់ពីលោក សម រង្ស៊ី បានលើកឡើងថា ថ្ងៃនេះដឹកដៃយាយដើរលេងតាមស្រុកស្រែចំការ ដោយដើរតាមផែនទី Google Map មិនចេះវង្វេងទិសទេ និងបង្គោលព្រំដែនចេះដើរ !!! ហ៊ុន សែន ហ៊ុន ម៉ាណែត អស់មានអ្វីមកដោះសារហើយ។ យើង បាន ផ្ទៀងផ្ទាត់ ចំណុច កូអរដោនេភូមិសាស្ដ្របង្គោលព្រំដែន: 11.67882781369281, 106.3168896623792 នេះ ជាមួយ ក្រុមហ៊ុន សេវាកម្ម ផែនទី ជាច្រើន ទៀត ដែល បាន ប្រើ ជាមួយ ប្រព័ន្ធ ផ្កាយរណប។ យើងបានផ្ទៀងផ្ទាត់ដោយយក ចំណុច កូអរដោនេភូមិសាស្ដ្រនេះដាក់ជាមួយផែនទី Apple Map, Microsoft Map (bing.com), Openstreet Map និង Google Map។ យើងបានលទ្ធផលដូចគ្នា គឺយើងឃើញថា បង្គោល ព្រំដែនកម្ពុជាវៀតណាម បានរំកិលចូល ដី ខ្មែរ រាប់ សិប គីឡូ ម៉ែត្រ ដូច ដែលយើង បាន ផ្ទៀងផ្ទាត់ ជាមួយ ផែនទី Google Map កាល ពី ដើម អ៊ីចឹង។

សូមចុចទីនេះដើម្បីមើលបង្គោលព្រំដែនក្នុងផែនទី Google: ទីតាំង: https://maps.app.goo.gl/kXkGbhntcHVnHMBv6 កូអរដោនេភូមិសាស្ដ្របង្គោលព្រំដែន: 11.67882781369281, 106.3168896623792 ។

លោកបានបញ្ជាក់ថា យើងសាកស្រមៃថា ប្រសិនបើបុគ្គលបែបនេះឡើងកាន់អំណាចដឹកនាំរដ្ឋាភិបាល ហើយស្រាប់តែប្រកាសយកផែនទី Google Map ដើម្បីវាស់វែងខណ្ឌសីមា និងការបោះបង្គោលព្រំដែន ពេលនោះប្រទេសជិតខាងច្បាស់ជាអស់សំណើចផង ឆ្ងល់ផងថា មិនគួរមានមេដឹកនាំបែបនេះនៅក្បែរខាងទាល់តែសោះ។ កុំថាឡើយតែផែនទី Google Map ទោះបីជាផែនទីណាក៏ដោយដែលផលិតដោយក្រុមហ៊ុនឯកជនហើយមានគោលដៅពាណិជ្ជកម្មគឺគ្មានតម្លៃសម្រាប់ការងារកំណត់ព្រំដែនរវាងរដ្ឋនិងរដ្ឋឡើយ។

លោកបន្ដថា នៅលើពិភពលោកនេះ ការងារខណ្ឌសីមានិងការបោះបង្គោលព្រំដែន គេពឹងផ្នែកតែទៅលើផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិ ហើយដែលប្រទេសជិតខាងពាក់ព័ន្ធព្រមព្រៀងទទួលយកទាំងអស់គ្នា។ បើគ្រាន់តែរឿងប៉ុណ្ណឹងមិនអាចយល់បានផង តើខំធ្វើនយោបាយដើម្បីអ្វី? ឬចង់បានត្រឹមកុំឱ្យគេភ្លេចឈ្មោះទោះជាត្រូវគេសើចចំអកយ៉ាងណាក៏មិនខ្ចីឈឺ? នេះជាមនោគមន៍វិជ្ជានយោបាយជ្រុលនិយមដ៏អាក្រក់បំផុតដែលយើងទាំងអស់គ្នាត្រូវរួមគ្នាលុបបំបាត់ឱ្យអស់ពីកម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com