ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
យន្តហោះមួយគ្រឿង បានធ្លាក់ក្នុងមហាសមុទ្រអាត្លង់ទិក ស្លាប់ម្នាក់ បាត់ខ្លួន៧នាក់ នៅអាមេរិក
ថ្ងៃទី ៖ 15-02-2022, ដោយ​​ admin , 121 Views
                     
អាមេរិកៈ ក្រុមឆ្មាំសមុទ្រអាមេរិក បាននិយាយថា យន្តហោះខ្នាតតូចមួយគ្រឿង ដឹកមនុស្សចំនួន៨នាក់ បានធ្លាក់ចូលក្នុងមហាសមុទ្រអាត្លង់ទិក ជិតរដ្ឋ North Carolina សហរដ្ឋអាមេរិក ខណៈដែលក្រុមជួយសង្រ្គោះកំពុងរុករកអ្នកដំណើរបាត់ខ្លួន។
លោក អាសា បាក់ តម្រួតស្រុកកាតេរ៉េត បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃចន្ទថា មកទល់នឹងពេលនេះ សាកសពមនុស្សម្នាក់ ត្រូវបានគេស្រង់ចេញពីសមុទ្រ ប៉ុន្តែលោកបដិសេធន៍មិនបញ្ចេញឈ្មោះសាកសព ឬរឿងរ៉ាវលម្អិតអ្នកដំណើរផ្សេងទៀត នៅលើយន្តហោះធ្លាក់នោះទេ ដោយសារការគោរពដល់ក្រុមគ្រួសារជនរងគ្រោះ។

លោក អាសា បាននិយាយថា ពួកយើងមិនទទួលបានការចង្អុរបង្ហាញណាមួយថា នរណាម្នាក់ នៅរស់ពីការធ្លាក់យន្តហោះនេះទេ។

លោកបន្តថា ក្រុមការងារជួយសង្រ្គោះ កំពុងស្វែងរកតួយន្តហោះ ប៉ុន្តែពួកគេបានប្រទះឃើញបំណែកយន្តហោះចំនួន ៣ អណ្តែតកាន់តែឆ្ងាយទៅក្នុងមហាសមុទ្រអាត្លង់ទិក។

ដោយឡែក លោក ម៉ាតធូ បាអ៊ឺ កាពីទែនឆ្មាំសមុទ្រសហរដ្ឋអាមេរិក បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា នាវាជាច្រើនគ្រឿង មកពីទីភ្នាក់ងារផ្សេងៗគ្នា កំពុងបន្តប្រតិបត្តិការរុករករបស់ពួកគេ។

នៅលើបណ្តាញសង្គម Twitter កាលពីយប់ថ្ងៃចន្ទ ក្រុមឆ្មាំសមុទ្រ បាននិយាយថា នាវាឆ្មាំសមុទ្រនឹងនៅបន្តកន្លែងកើតហេតុពេញមួយយប់។

បច្ចុប្បន្ន គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក កំពុងស៊ើបអង្កេតពីមូលហេតុ ដែលនាំឲ្យធ្លាក់យន្តហោះមួយគ្រឿងនេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com