ជាលទ្ធផល នៃកិច្ចប្រជុំត្រីភាគីនេះ តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខកំណើនចំនួន ១៤ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានលើកឡើងនូវតួលេខកំណើនចំនួន ១ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។