លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ជនជាតិកូរ៉េដឹកនាំដោយលោក Kim Kong Hee គ្រោងធ្វើការវិនិយោគលើវិស័យទាំងបីខាងលើ។បើតាមការឱ្យដឹងថាគម្រោងលើវិស័យទាំងបីនេះ និងអាចចំណាយទឹកប្រាក់ក្នុងទំហ៊ំប្រមាណរាប់រយលានដុល្លាអាមេរិកនិងដីរាប់រយហិកតាផងដែរ។
ជាមួយនិងគម្រោងវិនិយោគក្នុងទំហ៊ំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះដែរ អភិបាលកំពង់ស្ពឺក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការសម្របសម្រួលនីតិវិធីនានា និងបានឱ្យក្រុមសិក្សាស្វែងយល់បន្ថែមជាមួយអង្គភាពពាក់ពន្ធ័ពិសេសច្បាប់បទដ្ឋានគតិយុត្តិរបស់ស្ថាប័នក្រសួងសាម៉ីដើម្បីឈានទៅដល់ការបើកដំណើរការជាផ្លូវការផងដែរ ៕