រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បន្តថា នៅទីនេះក្រុមហ៊ុនលោកឧកញ៉ា ហេង ឡុង បានផ្តល់ការងារដោយផ្ទាល់ចំនួនជាង ៧០០០កន្លែង ដោយគិតជាប្រាក់ខែជាង ២,៦ លានដុល្លារ ដែលជាការជួយសេដ្ឋកិច្ចបងប្អូនអ្នកស្រុកយ៉ាងច្រើន។
រាជរដ្ឋាភិបាលគាំទ្រផ្នែកទីផ្សារផង និងផ្តល់អគ្គិសនីបៃតងក្នុងអត្រាពិសេសក្នុងផ្នែកកសិកម្មដែលត្រឹម ៤៨០៛ ក្នុង១គីឡូវ៉ាត់ម៉ោង។
បន្ថែមពីនោះ លោក កែវ រតនៈ ជំរុញឱ្យក្រុមហ៊ុនបន្តពង្រីកអាជីវកម្មដើម្បីជួយបង្កើតការងារថ្មីៗ និងអំពាវនាវអ្នកមានទុនឯទៀតជួយវិនិយោគក្នុងវិស័យកសិកម្មដែលនឹងទទួលបានអគ្គិសនីថ្លៃអនុគ្រោះជាពិសេស ៕