សមិទ្ធផលគម្រោងផ្លូវជាតិលេខ៧ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ
ថ្ងៃទី ៖ 23-08-2024, ដោយ Dara007 , 92 Views
ភ្នំពេញៈ ឈ្វេងយល់ ពីសមិទ្ធផលគម្រោងផ្លូវជាតិលេខ៧!
- ប្រវែង៖ ១៩៨,១០គីឡូម៉ែត្រ
- ចំណុចចាប់ផ្ដើម៖ ព្រំប្រទល់ខេត្តត្បូងឃ្មុំ-ក្រចេះ (ស្ពានជ្រីវ)
- ចំណុចបញ្ចប់៖ ព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង (អូរច្រឡង់)
- ប្រភេទផ្លូវ ៖ កម្រាលកៅស៊ូAC
- ចាប់ផ្ដើមស្ដារឡើងវិញ៖ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨
- បញ្ចប់ការសាងសង់៖ ខែសីហា ឆ្នាំ២០២៤
- ភាគរយសម្រេចបាន៖ ៩៧%។
សមិទ្ធផលនេះ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕
|