ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អភិបាលខេត្តពោធិ៍សាត់ ប្រកាសអនុវត្ដច្បាប់បើពលរដ្ឋជាង២០ភាគរយទៀត មិនព្រមចាកចេញពីតំបន់អភិវឌ្ឍន៍ភ្នំ១៥០០
ថ្ងៃទី ៖ 17-08-2024, ដោយ​​ Dara007 , 127 Views
                     
ពោធិ៍សាត់ៈ អភិបាលខេត្តពោធិ៍សាត់ ប្រកាសអនុវត្ដច្បាប់បើពលរដ្ឋជាង២០ភាគរយទៀត មិនព្រមចាកចេញពីតំបន់អភិវឌ្ឍន៍ភ្នំផ្លូវអន្ទង់អាំង ភ្នំ១៥០០ ស្រុកវាលវែង ខេត្ដពោធិ៍សាត់ នៅត្រឹមចុងខែសីហានេះ។

ប្រាប់អ្នកសារព័ត៌មានលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានលើកឡើងថា នៅតំបន់អន្ទង់អាំងនេះ គឺមាន៣ ដំណាក់កាល ដោយដំណាក់កាលទី១ ចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋ ទី២ ជូនដំណេឹងឱ្យពលរដ្ឋផ្លាស់ប្ដូរទីតាំង និងសម្រេចចិត្ដ និងទី៣ ទុកពេលឱ្យពួកគាត់រុះរើចេញដោយខ្លួនឯងនៅត្រឹមចុងខែសីហានេះតែម្ដង។

លោកបន្ដថា បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋជាង៧០ ភាគរយបានព្រមធ្វើការផ្លាស់ប្ដូរតំបន់អន្ទង់អាំងនេះ និងសល់ត្រឹមតែជាង២០ ភាគរយទៀតមិនទាន់បានចាកចេញ ដែលតម្រូវឱ្យត្រូវចាកចេញត្រឹមចុងខែសីហានេះតែម្ដង។

លោកបានបញ្ជាក់ថា តំបន់អន្ទង់អាំងនេះ គឺជារបស់ជាតិ ហើយពលរដ្ឋមករស់ដោយខុសច្បាប់ ទើបរដ្ឋបាលខេត្ដស្នើសុំគោលការណ៍ពីរាជរដ្ឋាបាល ដើម្បីផ្លាស់ប្ដូរឱ្យប្រជាពលរដ្ឋទៅរស់នៅតំបន់អភិវឌ្ឍន៍ មានផ្លូវ ទឹក ភ្លើង សាលារៀន និងផ្សារជាដើម។

លោកបានបញ្ជាក់ទៀតថា ការផ្លាស់ប្ដូរឱ្យប្រជាពលរដ្ឋទៅរស់នៅតំបន់អភិវឌ្ឍន៍ គឺផ្ដល់ដីកម្មសិទ្ធិ និងទទួលបានសំណងផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com