ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក សរ សុពុត្រា បញ្ជាឱ្យសមត្ថកិច្ចចាប់អាជីវកម្មឆ្នោតដែលលួចបើកក្រៅពីក្រុងស្ទឹងត្រែង ទោះមានច្បាប់
ថ្ងៃទី ៖ 01-08-2024, ដោយ​​ admin , 113 Views
                     
ស្ទឹងត្រែង : លោក សរ សុពុត្រា បានបញ្ជាក់ថា ខេត្តស្ទឹងត្រែង មានអាជីវកម្មឆ្នោតតែមួយទេដែលមានអាជ្ញាប័ណ្ណ ហើយអាជ្ញាប័ណ្ណនេះនឹងផុតកំណត់នៅក្នុងឆ្នាំ២០២៦ ហើយអាជ្ញាប័ណ្ណរបស់ឆ្នោតនេះឱ្យអនុវត្តតែក្នុងដែនសមត្ថកិច្ចរបស់ក្រុងទេ ប្រសិនរកឃើញអាជ្ញាប័ណ្ណនេះទៅអនុវត្តនៅស្រុកផ្សេងៗ អាជ្ញាធរស្រុកត្រូវចាប់ឱ្យបាន។

លោក សរ សុពុត្រា បានថ្លែងថា នៅក្នុងខេត្តស្ទឹងត្រែង មាន៤៩ទីតាំង ដាក់ឱ្យលេងល្បែង ក្នុងនោះមានល្បែងឆ្នោត ល្បែងOnline ជល់មាន់ធម្មតា និងជល់មាន់តាម Online ។

ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ចំណុះឱ្យរដ្ឋបាលក្រុងស្ទឹងត្រែង កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានបញ្ជាក់ថា ការលេងល្បែងនេះ ជាពិសេសល្បែង Online លែងមិនឈ្នះកុំព្យូទ័រទេ ហើយល្បែងតាមកាស៊ីណូជាប្រភេទល្បែងដែលគេយកលុយអ្នកមាន ប៉ុន្តែប្រភេទល្បែងលេងតាមផ្ទះ កន្ទុយលេខ ឆ្នោត ឡូតូ និងប្រភេទល្បែង Online នេះ វាធ្វើឱ្យមានភាពក្រីក្រក្នុងគ្រួសារ។

លោក សរ សុពុត្រា ជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងចុះពិនិត្យជាក់ស្តែង លើទីតាំងណាដែលសង្ស័យមានបង្កប់លេងល្បែងស៊ីសង ដើម្បីធានាមិនឱ្យកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកអភិបាលខេត្ត បានរំលេចថា ប្រសិនយើងមិនទប់ស្កាត់ករណីទាំងអស់នេះ (ល្បែងស៊ីសង ចោរកម្ម និងគ្រឿងញៀន) ឱ្យបានទាន់ពេលវេលាទេ នៅក្នុងសង្គមនេះនឹងសំបូរបែបទៅដោយចោរ អីចឹងសូមមន្ត្រីឯកសណ្ឋានទាំងអស់ដែលស្ថិតនៅក្រោមគណៈបញ្ជាការឯកភាពពង្រឹងឡើងវិញ ហើយសូមព្រមានចំពោះមន្ត្រីដែលមានការពាក់ព័ន្ធទាំងអស់ដោយ លោកអភិសន្តិបណ្ឌិត បានណែនាំរួចហើយ ត្រូវដកខ្លួន និងបញ្ឈប់ឱ្យទាន់ ប៉ុន្តែប្រសិនមិនព្រមឈប់ទេ ទោះជាស័ក្តិប៉ុណ្ណា តួនាទីប៉ុណ្ណា ក៏ខ្ញុំដកដែរ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com