ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អ្នកជំងឺ៦នាក់ បង្ហាញស្នាមញញឹម និងក្តីសប្បាយរីករាយ បន្ទាប់ពីបានទទួលយកកាវះកាត់ ដោយគុណសម្តេចធិបតី និងលោកជំទាវ
ថ្ងៃទី ៖ 27-07-2024, ដោយ​​ Dara007 , 174 Views
                     
ភ្នំពេញៈ អ្នកជំងឺចំនួន ៦នាក់ បានបញ្ជូនតាមរយៈបេសកកម្មចុះពិនិត្យ និងព្យាបាលអ្នកជំងឺរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅខេត្តកំពង់ធំ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤ និងរាជធានីភ្នំពេញ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលរួមមាន៖ ១. អ្នកមីង សន ម៉ាច អាយុ ៤០ឆ្នាំ ២. អ៊ំប្រុស ញឹក ផល អាយុ ៦៣ឆ្នាំ ៣. លោកពូ ខាំ ឃឿន អាយុ ៥៣ឆ្នាំ ៤. អ្នកមីង យ៉ុង វណ្ណា អាយុ ៤៤ឆ្នាំ ៥. អ៊ំស្រី សូ ហួរ អាយុ ៦៣ឆ្នាំ ៦. ក្មួយប្រុស អឿន លូយ អាយុ ១៤ឆ្នាំ ។

ពួកគាត់មានជំងឺដុំពកក ដែលតម្រូវអោយធ្វើការវះកាត់ ចំណែកក្មួយប្រុស អឿន លូយ មានបញ្ហាដុំគីសនៅពោះវៀន ក៏ត្រូវទទួលយកការវះកាត់ផងដែរ។ ការវះកាត់បានប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីសហរដ្ឋអាមេរិក នៅមន្ទីរសម្រាកព្យាបាលក្ដីសង្ឃឹមនៃយេរេមា(JHMC)។

ពួកគាត់ ទទួលបានស្នាមញញឹម ព្រមទាំងក្តីសប្បាយរីករាយ បន្ទាប់ពីបានទទួលយកកាវះកាត់ ជាពិសេស ពួកគាត់បានលើកដៃសំពះអរគុណសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេក។

សូមបញ្ជាក់ថា រាល់ការចំណាយទាំងអស់លើការពិនិត្យ ការព្យាបាល និងការប្រើប្រាស់ថ្នាំ ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com