ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មនុស្សរាប់ពាន់នាក់ឈរមើលតាមដងទន្លេ ដើម្បីគាំទ្រអត្តពលិកកម្ពុជាចូលរួមប្រកួតកីឡអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ នៅបារាំង
ថ្ងៃទី ៖ 27-07-2024, ដោយ​​ Dara007 , 75 Views
                     
ភ្នំពេញៈ លោក ហ៊ុន ម៉ានី ជាប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ខែលមានមនុស្សរាប់ពាន់នាក់ឈរមើលតាមដងទន្លេ ដើម្បីគាំទ្រអត្តពលិកកម្ពុជាចូលរួមប្រកួតកីឡអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ នៅទីក្រុងប្រារីសនៃប្រទេសបារាំង។

លោក ហ៊ុន ម៉ានី ឧបកនាយករដ្ឋមន្រ្ដី រដ្ឋក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ដែលមានមនុស្សរាប់ពាន់នាក់ឈរមើលតាមដងទន្លេ។

ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនេះដែរ ក្បួនកីឡាបានដង្ហែតាមដងទន្លេស្ទឹងសែនប៉ារីស (La Seine) ដោយឆ្លងកាត់ទីតាំងល្បីល្បាញជាច្រើននៃទីក្រុងប៉ារីស។ កីឡាអូឡាំពិករដូវក្តៅ គឺជាព្រឹត្តការណ៍កីឡាសកលដ៏ធំរបស់ពិភពលោក ដែលត្រូវបានរៀបចំរៀងរាល់ ៤ ឆ្នាំម្តង។

កីឡានេះមានប្រវត្តិដ៏យូរលង់ដែលបានចាប់កំណើតក្នុងសម័យកាលក្រិកបូរាណ។ ព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមបញ្ជូនកីឡាកររបស់ខ្លួនទៅចូលរួមក្នុង កីឡាអូឡាំពិក កាលពីឆ្នាំ១៩៥៦ តែបានខកខានរហូតដល់ឆ្នាំ២០០០ ពោលគឺក្រោយពីប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញ ។នេះសរបញ្ជាក់ឱ្យឃើញច្បាស់នូវការរា់រានមានជីវិតនៃកីឡា អាស្រ័យដោយកត្តាសុខសន្តិភាព។

លោកសូមចូលរួមអបអរសាទរ និងគាំទ្រអត្តពលិកកម្ពុជាដែលតំណាងឱ្យព្រះរាជាណាចក្រកម្ពុជានៅក្នុងការប្រកួតកីឡអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ នោទីក្រុងប្រារីស ប្រទេសបារាំង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com