ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ជនជាតិវៀតណាមម្នាក់ដែលទទួលបានសញ្ជាតិខ្មែរ ឈ្មោះស្ទួន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ
ថ្ងៃទី ៖ 27-07-2024, ដោយ​​ admin , 174 Views
                     
ភ្នំពេញ : ជនជាតិវៀតណាម និងសញ្ជាតិវៀតណាមម្នាក់ ឈ្មោះ ភួង សោភា (Phoung Sophea) កើតនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលទទួលបានការត្រាស់បង្គាប់ផ្ដល់សញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្ម ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣១៨/២៨៣ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ គឺឈ្មោះ ឭស្ទួន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។

លោក ភួង សោភា ដែលជាជនជាតិខ្មែរ ទទួលបានការត្រាស់បង្គាប់តែងតាំងជា អនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១១៩/០៩៦ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ពោលមានឋានៈជា «ឯកឧត្តម» និងរយៈពេលជាយ១០ខែក្រោយមក លោក ភួង សោភា​ ទទួលបានការត្រាស់បង្គាប់តែងតាំងមុខតំណែងជា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយព្រះរាជក្រឹត្យលេខ នស/រកត/១១១៩/១៧៧៧ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រមទាំងឈានចូលមកដល់អាណត្តិរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា លោក ភួង សោភា រួមជាមួយភរិយា គឺ លោកស្រី គង់ សុធីរី ក៏ទទួលបានការត្រាស់បង្គាប់តែងតាំងមុខតំណែងជា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដំណាលគ្នាជាមួយ លោក លោកស្រី ចំនួន៣០រូបផ្សេងទៀត ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៩៤ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។

បច្ចុប្បន្ន លោក គង់ សោភា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ មានឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងអភិវឌ្ឍន៍ជនបទ (ទទួលបានការត្រាស់បង្គាប់ដំឡើងថ្នាក់ និងឋានន្តរស័ក្ដិប្រចាំឆ្នាំ ក្នុងឋានន្តរស័ក្ដិឧត្តមមន្ដ្រី ពីឧត្តមមន្ដ្រី ថ្នាក់លេខ២ មកជាថ្នាក់លេខ១ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦២៤/៦០៣ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤) ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com