ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សាលាតាមស្ដង់ដាគំរូដំបូង នឹងយកទៅអនុវត្ដនៅតាមសាលាផ្សេងៗទៀតនៅទូទាំងប្រទេស
ថ្ងៃទី ៖ 27-07-2024, ដោយ​​ Dara007 , 74 Views
                     
កំពង់ឆ្នាំងៈ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សាលាតាមស្ដង់ដាគំរូដំបូង នឹងយកទៅអនុវត្ដនៅតាមសាលាផ្សេងៗទៀតនៅទូទាំងប្រទេសនាពេលខាងមុខ ដែលមានជាង ៧ពាន់សាលា។

តាមរយៈការផ្សាយផ្ទាល់ពីសកម្មភាពក្រៅផ្លូវការពីសាលាអនុវត្តន៍ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា «យើងនឹងយកគំរូនៅសាលាតាមស្ដង់ដាដំបូងនេះ យកទៅអនុវត្ដនៅតាមសាលាផ្សេងទៀតនៅទូទាំងប្រទេស ដែលមានជាង ៧ ០០០ នាពេលខាងមុខ»។

សម្ដេចធិបតីបានបញ្ជាក់ថា ការបង្កើតឱ្យមានសាលាគំរូស្ដងដានាពេលនេះ គឺចង់ឃើញសិស្សានុសិស្សទាំងអស់ទទួលបានការអប់រំ មានសីលធម៌ និងរស់នៅមានអនាម័យ ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ជាពិសេស ជាគ្រឹះឱ្យសិស្សរៀននៅបឋមសិក្សាត្រូវចេះអក្សរខ្មែរ និងគណិតវិទ្យាឱ្យបានច្បាស់លាស់ជាងភាសារបរទេស ដើម្បីអាចឡើងទៅរៀននៅអនុ និងវិទ្យាល័យ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលធ្វើអ្វីៗ ដើម្បីអនាគតកូនខ្មែរ និងបន្សល់ទុកស្នាដៃជូនពលរដ្ឋ និងសង្គមជាតិតែប៉ុណ្ណោះ សម្រាប់ធ្វើឱ្យប្រជាពលរដ្ឋរស់នៅមានសុខុមរមនីកម្មសង្គមជាតិតែមួយ។

សម្ដេចធិបតី ក៏បានសម្ដែងការរីករាយ និងអរគុណចំពោះការចូលរួមរបស់ឪពុកម្ដាយ បន្ទាប់ពីការតភ្ជាប់រវាងឪពុកម្ដាយ និងលោកគ្រូអ្នកគ្រូ គឺជាកិច្ចការល្អ ដើម្បីពង្រឹងអប់រំកូនៗ ជាមួយសាលាផងដែរ។

ទន្ទឹមនឹងនេះ អាណាព្យាបាលសិស្ស បានបង្ហាញការសប្បាយរីករាយ និងគាំទ្រជូនចំពោះសម្ដេចធិបតីដែលបានឱ្យអនុវត្ដសាលាស្ដង់ដាគំរូដំបូង ដោយបានកែប្រែឥរិយាបថកូនៗយ៉ាងច្រើន ទាំងសីលធម៌ ក្លាហាន អនាម័យ និងចូលចិត្ដក្នុងការរៀនសូត្រ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com