ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក សរ សុពុត្រា ប្រាប់មន្រ្តីទូទាំងខេត្តស្ទឹងត្រែងឱ្យត្រៀម ទូងស្គ វាយជួង វាយឃ្មោះ គោះប៉ោត ក្នុងថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
ថ្ងៃទី ៖ 26-07-2024, ដោយ​​ admin , 61 Views
                     
ស្ទឹងត្រែង : ក្នុងកិច្ចកាលពីរសៀលថ្ងៃពុធ​ ទី២៤ ខែកក្កដា លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង​ បានណែនាំដល់រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំពិធីអបអរសាទរព្រឹត្តិការណ៍បើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឲ្យបានអធិកអធម្មគ្រប់អង្គភាពដោយមានជាការទូងស្គរវាយជួង វាយឃ្មោះ ជាដើម។

លោក សរ សុពុត្រា បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ក្នុងអំឡុងពេលនៃការបើកការដ្ឋាននេះ នៅពេលព្រឹក គ្រប់ក្រុង ស្រុក គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ ដោយមានការ ទូងស្គ វាយជួង វាយ ឃ្មោះ គោះប៉ោត ឲ្យមានភាពគគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។

លោក បានបន្តរថា បន្ទាប់ពីវាយស្គរអបរអសាទ នឹងជាការដឹងគុណទៅដល់ថ្នាក់ដឹកនាំនៃព្រះរាជាណចក្រកម្ពុជា រួចនឹងមានកម្មវិធីសប្បុរសធម៌ បរិច្ចាកឈាមដើម្បីបំពេញភាពខ្វះខាតនៃមន្ទីរពេទ្យ ពេលថ្ងៃមានកម្មវិធីប្រកួតបាល់ទាត់មិត្តភាពដើម្បីជាការអបអសារទ នឹងពេលយប់មានការប្រគុំតន្រ្តីនឹងបាញ់កាំជ្រួកផងដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក សរ សុពុត្រា អភិបាលខេត្ត បានជំរុញដល់អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអង្គភាពអាជ្ញាធរទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីបំពេញ តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរ ។

គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោនេះ ដោយគ្រោងនឹងបើកការដ្ឋាន នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com