ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ឆេះផ្ទះលក់សម្ភារៈគ្រឿងបន្លាស់រថយន្ត និងម៉ូតូ អស់៥ល្វែង នៅក្រុងដូនកែវ
ថ្ងៃទី ៖ 26-07-2024, ដោយ​​ admin , 78 Views
                     
តាកែវ : កាលពីព្រលប់ថ្ងៃព្រហស្បតិ៍ អំណាចភ្លើងយ៉ាងសន្ធោរសន្ធៅបានបន្តឆាបឆេះផ្ទះអស់៥ល្វែង នៅក្រុងដូនកែវ ស្ថិតក្នុងតំបន់ប្រជុំជន ដែលគេដឹងថា ជាផ្ទះលក់សម្ភារៈគ្រឿងបន្លាស់រថយន្ត និងម៉ូតូ ។

នៅពេលភ្លើងកំពុងចាប់ផ្ដើមឆាបឆេះបានបន្តិច អភិបាលខេត្តថ្មី ខេត្តតាកែវ លោក វ៉ី សំណាង បានដឹកនាំកម្លាំងនិងមន្រ្តីរបស់ខ្លួនចុះពិនិត្យនិងអន្តរាគមន៍ភ្លាមៗក្រោមដំណក់ទឹកភ្លៀងរាប់លានដំណក់ ។

បើតាមលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរង និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងខាងស្នងការដ្ឋានបាន ប្រើប្រាស់ឡានទឹក សរុប ១៤គ្រឿង ខាង ស្នងការដ្ឋានខេត្តតាកែវ ១១រថយន្ត និងខាងស្នងការនគរបាលរាជធានីភ្នំពេញ ៣រថយន្ត បានចុះជួយបាញ់ទឹកពន្លត់ អគ្គិភ័យ ឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ដោយបានប្រើប្រាស់ទឹកអស់ ចំនួន ៧១រថយន្ត ទើបអាចគ្រប់គ្រងស្ថានការគ្រោះអគ្គីភ័យនេះ រលត់ទាំងស្រុង បាន នៅវេលាម៉ោង ០៥:១០នាទី ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com