ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប៉ូលិសខេត្តតាកែវកំពុងតាមប្រមាញ់ក្មេងទំនើង ក្រោយពីប្រើដា.វ កា.ប់ម៉ូតូយកស្លាកលេខ
ថ្ងៃទី ៖ 26-07-2024, ដោយ​​ admin , 106 Views
                     
តាកែវ : ស្នងការរងនគរបាលខេត្តតាកែវ លោកឧត្ដមសេនីយ៍ ហុិន សុខខេង នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ បានប្រាប់សារព័ត៌មាន Cam Post ថា ពេលនេះប៉ូលុសខេត្តតាកែវ កំពុងតាមប្រមាញ់ក្រុមក្មេងទំនើងដែលមានគ្នា៣នាក់ បន្ទាប់ពីពួកគេបានគេចខ្លួនក្រោយពីប្រើដា.វ កា.ប់ម៉ូតូយកស្លាកលេខ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៥:២៤នាទី នៅចំណុចភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

បើតាមរបាយការណ៍ ក្រុមជនសង្ស័យមានគ្នា ៣នាក់ (មិនស្គាល់អត្តសញ្ញណ) បានធ្វើសកម្មភាពជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០២២ ពណ៍ខ្មៅ មិនស្គាល់ស្លាកលេខ ចំនួន០១ គ្រឿង បានចុះធ្វើសកម្មភាពយកដាវកាប់ទៅលើម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1AC-1198 របស់ជនរងគ្រោះឈ្មោះវង់ សុវិជា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស បច្ចុប្បន្នរស់នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលឲ្យខូចខាត បាត់ផ្នែកខាងក្រោយ (កន្ទុយម៉ូតូ) ។ក្រោយពីបានធ្វើភាពរួចក្រុមជនសង្ស័យខាងលើបានយកស្លាកលេខម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ទៅ ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្វែងរកក្រុមជនសង្ស័យខាងលើ ដើម្បីយកមកសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។ ហើយករណីនេះសមត្ថកិច្ចថា ជារឿងទំនាស់ក្មេងទំនើង ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com