ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong នៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា
ថ្ងៃទី ៖ 25-07-2024, ដោយ​​ admin , 66 Views
                     
ភ្នំពេញ : លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ក្រសួងអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅក្នុងស្ថានទូតវៀតណាម រាជធានីភ្នំពេញ ដោយលោក Nguyen Phu Trong បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងសាររំលែកទុក្ខដែលចុះហត្ថលេខានៅស្ថានទូតវៀតណាម ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការជ្រោមជ្រែងរបស់អគ្គលេខាធិការចំពោះការកសាងមិត្តភាពដ៏រឹងមាំជាមួយនឹងកម្ពុជាដែលជាប្រទេសក្បែរខាង។

ជាមួយគ្នានេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ ក៏បានចូលរួមរំលែកទុក្ខដ៏សោកសៅនិងក្រៀមក្រំបំផុតជូនប្រជាពលរដ្ឋវៀតណាម និងក្រុមគ្រួសារលោក ផ្ទាល់ ចំពោះការបាត់បង់មេដឹកនាំជាតិ និងមេដឹកនាំគ្រួសារមួយរូបដែលមានស្នាដៃនិងវីរៈភាព៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com