ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ដក លោក ឈាង ផាន់ណារ៉ាស្នងការខេត្តតាកែវ ដាក់ស្នងការខេត្តកំពង់ធំជំនួស
ថ្ងៃទី ៖ 25-07-2024, ដោយ​​ admin , 624 Views
                     
ភ្នំពេញ : លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ត្រូវថ្នាក់លើដកចេញពីខេត្តតាកែវ ដោយដាក់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការខេត្តកំពង់ធំជំនួស ។

បើតាមសេចក្ដីរាយការណ៍ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ នឹងត្រូវថ្នាក់លើផ្ទេរឱ្យមកកាន់តំណែងនៅខេត្តតាកែវ ជំនួសលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ដែលត្រូវថ្នាក់លើដកឱ្យនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ការប្រកាសផ្ទេរផ្ទូតំណែងនេះនឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ។

សេចក្ដីរាយការណ៍ដដែលបន្តថា លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការរងនគរបាលខេត្តកណ្តាល នឹងត្រូវដំឡើងជាស្នងការនគរបាលខេត្តកំពង់ធំ។ ការប្រកាសផ្ទេរផ្ទូតំណែងនេះនឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com