ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ខេត្តកែបនឹងរៀបចំពិធីអោយអធិកអធម ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
ថ្ងៃទី ៖ 25-07-2024, ដោយ​​ Dara007 , 46 Views
                     
កែបៈ រដ្ឋបាលខេត្តកែប បានត្រៀមរៀបចំកម្មវិធីជាច្រើន ដូចជាការប្រគុំតន្ត្រីនៅតាមតំបន់ឆ្នេរ បាញ់កាំជ្រូច ការដង្ហែក្បួនព្យុហយាត្រា ការតុបតែងលម្អសោភ័ណភាពខេត្ត ជាមួយអ្នកចូលរួមប្រមាណ៣ពាន់នាក់ ជាពិសេសរុះរើស្លាកប៉ាណូស្រាបៀរចេញ ដើម្បីអោយពិធីបើការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា​ ឆ្នាំ​២០២៤​ ខាងមុខនេះ មានភាពអធិកអធម។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្ដដា​ និងលេីកទិសដៅអនុវត្ត​ការងារខែបន្ទាប់​ ឆ្នាំ​២០២៤​ របស់រដ្ឋបាលខេត្តកែប នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ខេត្តកែបជាខេត្តមួយក្នុងចំណោមខេត្តបួន ដែលព្រែកជីកហ្វូណន ឆ្លងកាត់ ដូច្នេះ នៅថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកនៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ រដ្ឋបាលខេត្តបានត្រៀមរៀបចំកម្មវិធីជាច្រើនដូចជា ការប្រគុំតន្ត្រីនៅតាមតំបន់ឆ្នេរ បាញ់កាំជ្រួច ការដង្ហែក្បួនព្យុហយាត្រា ការតុបតែងលម្អសោភ័ណភាពខេត្តជាដើម ដែលនឹងមានការចូលពីមន្ត្រីរាជការ កងកម្លាំង យុវជន សិស្ស និស្សិត ប្រជាពលរដ្ឋប្រមាណ ៣ពាន់នាក់ ពោលគឺធ្វើយ៉ាងណា ឲ្យកម្មវិធីអបអរសាទរប្រព្រឹត្តិទៅអធិកអធមបំផុត ។

លោកបានបន្តទៀតថា ដើម្បីឲ្យការផ្សព្វផ្សាយបានទូលំទូលាយ រដ្ឋបាលខេត្តបាន នឹងកំពុងបន្តរុះរើស្លាកប៉ាណូ ស្រាបៀរនៅតាមដងផ្លូវសំខាន់ចេញ និងជំនួសវិញដោយស្លាកប៉ាណូគាំទ្រ និងអបអរសាទរ ការបើកការ ដ្ឋានគម្រោង ព្រែកជីកហ្វូណនតេជោ។ ហើយអាជ្ញាធរក្រុងស្រុកត្រូវចុះទៅពិនិត្យ និងចូលរួមអនុវត្តឲ្យបានឆាប់រហ័ស។

ទទ្ទឹមគ្នានោះ ស្រុកដំណាក់ចង្អើរដែលជាស្រុកព្រែកជីហ្វូណនឆ្លងកាត់ ក៏ត្រូវធ្វើកម្មវិធីអបអរសាទរដាច់ដោយឡែកមួយផងដែរនៅឯឆ្នេរអង្កោល ហើយក្បូនព្យុហយាត្រារបស់រដ្ឋបាលខេត្ត នឹងដង្ហែទៅជួបជុំគ្នានៅទីនោះ។ (ប្រសាសន៍អភិបាលខេត្តកែប) បើតាមការបញ្ជាក់របស់អភិបាលខេត្ត​ បានបន្តថា ការរៀបចំទង់ជាតិ ទង់ជ្វាលានៅតាមដងផ្លូវសំខាន់ៗ នឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១ ខែសីហាខាងមុខ ខណៈដែលនៅតាមទីអារាម មណ្ឌលសាសនាផ្សេងៗ គេហដ្ឋានប្រជាពលរដ្ឋក្នុងខេត្ត ក៏បានត្រៀមឧបករណ៍បន្លឺសំឡេងរួចរាល់ ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com