ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ស សុខា ចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ និងសមុទ្រ
ថ្ងៃទី ៖ 25-07-2024, ដោយ​​ admin , 66 Views
                     
កណ្ដាល : ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា អមដំណើរដោយអភិបាលខេត្តកណ្ដាល គួច ចំរើន នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ក្នុងនាមប្រធានក្រុមការងារអន្តរក្រសួង បានចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ និងសមុទ្រ ក្នុងគោលបឍមណងដើម្បីចុះពិនិត្យការដ្ឋានប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ និងសំណេះសំណាលជាមួយកងកម្លាំងប្រតិបត្តិការ ស្ថិតនៅបរិវេណវត្តពាមរាំងក្រោម ក្នុងភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក។

ក្នុងឱកាសនោះដែរ ក៏បាននាំយកគ្រឿងឧបភោគ-បរិភោគ រួមមាន ៖ អង្ករ ១តោន មី ២០កេសធំ ត្រីខកំប៉ុង ២០កេស ទឹកក្រូច ២០កេស ទឹកផ្លែឈើគ្រប់មុខ ២០កេស ទឹកបរិសុទ្ធ ៤០កេស និងថវិកា ២ម៉ឺនដុល្លារ ប្រគល់ជូនដល់ទីបញ្ជាការដ្ឋានប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងឧបត្ថម្ភដល់កងកម្លាំងប្រតិបត្តិការ ចំនួន ២២០នាក់ ដោយក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com