ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រសួងអភិវឌ្ឍន៍ជនបទ ជ្រើសរើសមេក្រុមកសិករចំនួន ១៥ក្រុម និងកសិករគំរូចំនួន ៣៥៨គ្រួសារ លើកកម្ពស់បច្ចេកទេសកសិកម្មឆ្លាតវៃ ឬកសិកម្មល្អកម្ពុជា
ថ្ងៃទី ៖ 25-07-2024, ដោយ​​ Dara007 , 51 Views
                     
បាត់ដំបង : ក្រសួងអភិវឌ្ឍន៍ជនបទ ជ្រើសរើសមេក្រុមកសិករចំនួន ១៥ក្រុម និងកសិករគំរូចំនួន ៣៥៨គ្រួសារ លើកកម្ពស់បច្ចេកទេសកសិកម្មឆ្លាតវៃ ឬកសិកម្មល្អកម្ពុជា ដើម្បីផ្លែឈើ និងផលិតកម្មបន្លែសុវត្ថិភាព។

ក្នុងទិវាចម្ការបង្ហាញ លើកទី២ នៅភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងគោលបំណងពង្រីក និងលើកកម្ពស់កសិដ្ឋានបច្ចេកទេស កសិកម្មឆ្លាតវៃ និងផ្ទេរចំណេះដឹងកសិកម្មល្អកម្ពុជា(CamGAP) ដល់ក្រុមកសិករ ក្នុងតំបន់គោលដៅគម្រោង ក្រោមគម្រោង "ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ" របស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការគាំទ្រថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ដោយទិវានេះមានការអញ្ជើញចូលរួមពីក្រុមសម្របសម្រួលគម្រោងនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ទីប្រឹក្សាគ្រប់គ្រងគម្រោង អាជ្ញាធរស្រុក ឃុំ និងភូមិ ក្រុមកសិករគោលដៅសរុប ចំនួន ៦៧នាក់ ស្រី ៣៣នាក់ នៅភូមិចំការស្រូវ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

សូមបញ្ជាក់ ៖ គម្រោងភូមិសន្តិភាពក្នុងគោលដៅស្រុកសំឡូត បានជ្រើរើសមេក្រុមកសិករចំនួន ១៥ក្រុម និងកសិករគំរូចំនួន ៣៥៨គ្រួសារ ដើម្បីបណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹងបច្ចេកទេសកសិកម្មឆ្លាតវៃ ឬកសិកម្មល្អកម្ពុជា(CamGAP) ដើម្បីផ្លែឈើ និងផលិតកម្មបន្លែសុវត្ថិភាព៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com