ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ជម្លោះទ្រព្យសម្បត្ដិរវាងម្ដាយ និងកូន ត្រូវបានបញ្ចប់ត្រឹមតុលាការខេត្តតាកែវ
ថ្ងៃទី ៖ 25-07-2024, ដោយ​​ Dara007 , 281 Views
                     
តាកែវ : ជម្លោះរវាងម្ដាយ និងកូន ព្រោះតែទ្រព្យសម្បត្តិ រហូតប្ដឹងទៅដល់អាជ្ញាធរស្រុក ពេលនេះត្រូវបានដោះស្រាយបញ្ចប់ត្រឹមតុលាការខេត្តតាកែវហើយ ។

ក្រោយមានជម្លោះនេះឡើងទៅដល់សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងបានធ្វើការសម្របសម្រួលផ្សះផ្សា លើសំណុំរឿងរដ្ឋប្បវេណីដែលមិនមែនជាបណ្តឹង លេខ១៣១៣ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីសុំបែងចែកដីកេរមរតករបស់ម្តាយឈ្មោះ សរ សុខ ស្ថិតនៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ទៅឱ្យកូនចំនួន ៣នាក់ ក្នុងនោះមានឈ្មោះ ឃឹម វ៉ាត, ឈ្មោះ ឃឹម យ៉ាត និងឈ្មោះ ឃឹម សារ។

គួរបញ្ជាក់ផងដែរថា លោកយាយ សរ សុខ មានកូនចំនួន ៧នាក់ ក្នុងនោះកូនចំនួន ៤នាក់បានទទួលចំណែករួចអស់ហើយ នៅឡើយកូនចំនួន ៣នាក់ ដែលពុំទាន់ទទួលបាន ទើបគាត់សុំឱ្យតុលាការសម្រេចតាមឆន្ទះរបស់គាត់។

ក្នុងពេលដំណើរការនីតិវិធី កូនច្បងឈ្មោះ ឃឹម វង មិនព្រមតាមឆន្ទះម្តាយ ហើយបានប្រកែកបដិសេធឆន្ទះម្តាយ ព្រមទាំងបានប្តឹងទប់ស្កាត់រហូតទៅដល់អាជ្ញាធរស្រុក។

ដោយមានការពន្យល់ សម្របសម្រួល និងមានការប៉ះប៉ូវពីបងប្អូន ឈ្មោះ ឃឹម វង ក៏បានយល់ព្រម និងឈប់ប្តឹងផ្តល់ ព្រមទាំងបានសូមទោសម្តាយរបស់ខ្លួន ហើយតុលាការក៏បានជម្រាបទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីជួយចុះបញ្ជីបំបែកប្លង់រៀងៗខ្លួនតាមការព្រមព្រៀងរបស់ភាគី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com