ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក គួច ចំរើន ណែនាំឱ្យពន្លឿនកាចុះបញ្ជីដីធ្លីជាប្រព័ន្ធតាមខ្សែបន្ទាត់ព្រំដែន
ថ្ងៃទី ៖ 25-07-2024, ដោយ​​ Dara007 , 56 Views
                     
កណ្ដាលៈ លោក គួច ចំរើន ណែនាំឱ្យពន្លឿនកាចុះបញ្ជីដីធ្លីជាប្រព័ន្ធតាមខ្សែបន្ទាត់ព្រំដែន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងខ្សែបន្ទាត់ព្រំដែន នឹងអាចឈានទៅបង្កើតជាផ្លូវខ្សែក្រវ៉ាត់ព្រំដែន។

ការជំរុញនេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកោះធំ  រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាស្រុកកោះធំ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ណែនាំដល់រដ្ឋបាលក្រុង ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ប្រកបដោយភាពម៉ឺងម៉ាត់បំផុតលើការការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន។

ជាមួយគ្នានេះ ជំរុញការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងខ្សែបន្ទាត់ព្រំដែន នឹងអាចឈានទៅបង្កើតជាផ្លូវខ្សែក្រវ៉ាត់ព្រំដែន។

ត្រូវខិតខំចលនាប្រជាពលរដ្ឋផ្តល់ការរាយការណ៍មកកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹងបញ្ហាអសន្តិសុខ បទល្មើសនានា ដោយផ្តល់ការសម្របសម្រួល ភាពងាយស្រួល និងការសម្ងាត់ជូនប្រជាពលរដ្ឋដែលបានរាយការណ៍ ហើយត្រូវចាត់ទុកថា ប្រជាពលរដ្ឋគឺជាអ្នករាយការណ៍ដ៏សំខាន់រាល់ភាពអសន្តិសុខទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកអភិបាលខេត្ត បានលើកទឹកចិត្តដល់ ឃុំ ឬប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលទទួលបានបណ្តឹងពីប្រជាពលរដ្ឋច្រើនជាងគេ គឺជាអង្គភាពដែលបានផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com