ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
គម្រោងស្តារឡើងវិញ ប្រព័ន្ធធារាសាស្ត្រកង្ហត គឺជាផ្នែកមួយ នៃកម្មវិធី ការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្ម នៅកម្ពុជា
ថ្ងៃទី ៖ 24-07-2024, ដោយ​​ Dara007 , 75 Views
                     
បាត់ដំបងៈ រដ្ឋមន្ត្រី ក្រសួង ធនធានទឹក និង ឧតុនិយម ថ្លែងថា គម្រោងស្តារឡើងវិញ ប្រព័ន្ធធារាសាស្ត្រកង្ហត គឺជាផ្នែកមួយ នៃកម្មវិធី ការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្ម នៅកម្ពុជា (WAT4CAM) ជំហានទី១ ដែល ក្នុងនោះ ខេត្តបាត់ដំបង មាន គម្រោង ចំនួន ពីរ ដែលត្រូវអនុវត្ត គឺ ១)គម្រោង ស្តារឡើងវិញ ប្រព័ន្ធធារាសាស្ត្រកង្ហត និង ២)គម្រោងជួសជុលការខូចខាតដោយ ទឹកជំនន់ឆ្នាំ ២០២០ ។

នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួង ធនធានទឹក និង ឧតុនិយម អមដំណើរ ដោយ ឯកឧត្តម ជាថ្នាក់ដឹកនាំ មន្ត្រី បច្ចេកទេស ក្រសួង និង មន្ទីរធនធានទឹក និង ឧតុនិយម ខេត្តបាត់ដំបង បាន អញ្ជើញដឹកនាំគណៈប្រតិភូ នៃ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)ចុះពិនិត្យវឌ្ឍនភាពគម្រោង ស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត ក្នុងភូមិសាស្ត្រឃុំ ធិបតី ឃុំរាំងកេសី និងឃុំ កំពង់ព្រៀង នៃស្រុកគាស់ក្រឡ និងស្រុកសង្កែ ខេត្តបាត់ដំបង។

ជាមួយគ្នានោះ លោក រដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងបន្ថែមទៀត ថា គម្រោង ស្តារឡើងវិញ ប្រព័ន្ធធារាសាស្ត្រ កង្ហត គឺ បានកំណត់យកប្រឡាយ មេ ទី២ (MC2) នៃ គម្រោង អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ កង្ហត ដែលមានប្រភព ទឹក មកពីទំនប់ពហុបំណងសេកសក ដោយ បង្វែរទឹកចេញពីស្ទឹងសង្កែ មកអភិវឌ្ឍបន្ថែម ដើម្បី បែងចែកទឹក ក្នុងប្រព័ន្ធ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងប្លុកចំនួន៥ (ប្លុកA, B, C, D និង E) ដែលមានផ្ទៃដី ស្រោចស្រព ចំនួ ន ៥០១៧ ហិកតា និង មានប្រជាពលរដ្ឋទទួលផលពីគម្រោង ចំនួន ៣៣៨៤គ្រួសារ ។

សូមបញ្ជាក់ថា កម្មវិធីការគ្រប់គ្រង ធនធានទឹក និង ការផ្លាស់ប្ដូរ កសិកម្ម នៅប្រទេសកម្ពុជា (WAT4CAM) ជំហានទី១ ទទួលបានហិរញ្ញប្បទាន ពីទីភ្នាក់ងារ បារាំង សម្រាប់ការ អភិវឌ្ឍ (AFD) និង សហភាពអឺរ៉ុប (EU) ដែលចាប់អនុវត្តពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៥ ដោយបានជ្រើសរើសខេត្តចំនួន៥ រួមមាន៖ ខេត្ត បាត់ដំបង ខេត្ត សៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ និង ខេត្តកណ្តាល ក្នុងនោះ មាន ក្រសួងចំនួនពីរ ដែលអនុវត្តគម្រោង មាន ក្រសួងធនធានទឹក និង ឧតុនិយម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com