ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញពន្លឿនការសម្រេចគោលដៅផ្តត់ផ្គង់ទឹកស្អាត១០០ភាគរយ នៅឆ្នាំ២០៣០
ថ្ងៃទី ៖ 24-07-2024, ដោយ​​ Dara007 , 50 Views
                     
ភ្នំពេញៈ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញពន្លឿនការសម្រេចគោលដៅផ្តត់ផ្គង់ទឹកស្អាត១០០ភាគរយ នៅឆ្នាំ២០៣០ ដើម្បីផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ។

ថ្លែងក្នុងវេទិកាទឹកស្អាត និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត និងភាគីពាក់ព័ន្ធចូលរួមប្រមាណ៥០០នាក់ ក្នុងគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត គ្រាដែលរាជរដ្ឋាភិបាលកំណត់យុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទឹកស្អាត ដែលមានសុវត្ថិភាព និងតម្លៃសមរម្យសម្រាប់ប្រជាជនទាំងអស់ត្រឹមឆ្នាំ២០៣០ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ មានប្រសាសន៍ថា «ទឹកស្អាតនេះ រួមចំណែកជាសារវ័ន្តដល់ការសម្រេចបានគោលដៅឆ្នាំ២០៣០។ កន្លងមកយើងបានកំណត់ជាទិសដៅដែរថា ការផ្តល់សេវាទឹកស្អាត ត្រូវប្រកបដោយគុណភាព ត្រូវមានសុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ។

គោលការណ៍ទាំង៤ ហើយការរួមចំណែករបស់ទឹកស្អាតនេះមិនត្រឹមតែរឿងប្រចាំថ្ងៃ មិនត្រឹមរឿងសេវាសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាកត្តាគន្លឹះមួយក្នុងការទាក់ទាញការវិនិយោគពីវិស័យឯកជន ទាំងជាតិ និងអន្តរជាតិ សម្រាប់បង្កើតគុណភាពផលិតកម្ម អាជីវកម្មនៅកម្ពុជា»។

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ តំណបណ្តាញផ្តត់ផ្គង់ទឹកស្អាតដែលទៅដល់ខ្នងផ្ទះគ្រួសាររបស់ប្រជាពលរដ្ឋ បានសម្រេចជាង១លាន៣៧ម៉ឺនតំណ ខណៈចំនួនគ្រួសារសរុបទូទាំងប្រទេសមានប្រមាណ៣លាន៥៥ម៉ឺនខ្នងផ្ទះ ដោយសន្មតថា ១តំណ ស្មើ១ខ្នងផ្ទះ គ្រាដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំ និងការដាក់ចេញផែនការមេស្តីពីការផ្តត់ផ្គង់ទឹកស្អាត ដើម្បីសម្រេចបានគោលដៅផ្តត់ផ្គង់ទឹកស្អាត១០០ភាគរយ នៅឆ្នាំ២០៣០៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com