ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាវុធហត្ថខេត្តស្ទឹងត្រែងបន្តតាមប្រមាញ់ជនពាក់ព័ន្ធគ្រឿងញៀ.ន ក្រោយចា.ប់ខ្លួនមេការិយាល័យប៉ូលិស
ថ្ងៃទី ៖ 24-07-2024, ដោយ​​ admin , 195 Views
                     
ស្ទឹងត្រែង : ជនពាក់ព័ន្ធគ្រឿងញៀនផ្សេងទៀត ពេលនេះកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងកំពុងបន្តតាមប្រម៉ាញ់ ក្រោយឃាត់បក្ខពួកបានច្រើននាក់ ។ នេះបើតាមមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក សេង សុភាព ប្រាប់សារព័ត៌មាន Cam Post ឱ្យដឹងនៅល្ងាចថ្ងៃពុធ ។

លោក សេង សុភាព មិនបានបរិយាយពីដំណើរដើមទងដែលឈានដល់ការឃាត់ខ្លួនជនសង្ស័យនោះទេ ដោយលោកជំរុញឱ្យសួរតុលាការ ។ ប៉ុន្តែលោកបានបញ្ជាក់យ៉ាងខ្ចីថា រឿងនេះអាវុធហត្ថបានប្រតិបត្តិការចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ បន្ទាប់មកក៍បញ្ជូនទៅតុលាការចប់ត្រឹមថ្ងៃទី២៣ កក្កដា ។

អ្នកនាំពាក្យតុលាការខេត្តស្ទឹងត្រែង ឈុំ ស៊ាងហាក់ នៅល្ងាចថ្ងៃពុធនេះ បានប្រាប់ សារព័ត៌មាន Cam Post ថា មនុស្ស៩នាក់ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង លោកស្រី នូ ចន្ទសុគន្ធា ចេញដីកាឃុំខ្លួន កាលពីថ្ងៃអង្គារ ទី២៣ កក្កដា បន្ទាប់ពីព្រះរាជអាជា្ញរង  លោក ជា សុភ័ក្រចោទពីបទ លួចកាន់កាប់អាវុធកែច្នៃខុសច្បាប់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងជួញដូរចែកចាយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

បើតាមសមត្ថកិច្ច ក្នុងពេលប្រតិបត្តិការកម្លាំងអាវុធហត្ថបានឡោមព័ទ្ធផ្ទះជនសង្ស័យដែលជាប្រធាន ការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខេត្ត ស្ទឹងត្រែង នៅផ្លូវទំនប់បេតុង ភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។     

យោងទៅតាមចម្លើយសារភាព របស់ជនសង្ស័យក្នុងករណីលួចនិងកាត់ខ្សែភ្លើងនិងប្រើប្រាស់គ្រឿងញៀន ចម្លើយសារភាពទាំងនោះក៏មានការពាក់ព័ន្ធអនុប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនចំនួនពីរនាក់ទៀតផង។   

បន្ទាប់ការឃាត់ខ្លួនប្រធានការិយា ល័យប្រឆាំងបទល្មើសគ្រឿងញៀនរួមអនុប្រធា ន២នាក់ កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក៍បានបន្តនីតិវិធីក្នុងការស្រាវជ្រាវស៊ើប អង្កេតយ៉ាងហ្មត់ចត់រយៈពេលបីថ្ងៃ ដើម្បីជៀសវាងប៉ះពាល់ដល់កិត្តិយសពួកគេ ។ ក្នុងករណីនេះ សមត្ថកិច្ចរឹបអូសវត្ថុតាងរួមមាន ៖ ប្រាក់ដុល្លារសុទ្ធចំនួន ៤ម៉ឺនដុល្លារ(បួនម៉ឺនដុល្លារ)ប្រាក់ដុល្លារក្លែងក្លាយ(លុយសែន)ចំនួន ១៧៨.១០០ដុល្លារ(ដប់ប្រាំពីម៉ឺនប្រាំបីពាន់មួយរយដុល្លា)គ្រឿងគៀនចំនួន ៣,១៧ក្រាម ទូរស័ព្ទដៃ៥គ្រឿង រថយន្តម៉ាកហាយឡិនឌ័រ១គ្រឿង និង អាវុធខ្លី១ដើម គ្រាប់៣៤គ្រាប់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com