ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រុមហ៊ុនអាជីវកម្មរ៉ែ មិនគោរពកាតព្វកិច្ចនិងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ នឹងប្រឈមដកអាជ្ញាប័ណ្ណ
ថ្ងៃទី ៖ 24-07-2024, ដោយ​​ Dara007 , 73 Views
                     
កំពង់ស្ពឺៈ អាជ្ញាធរខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានព្រមានបិទអាជីវកម្ម ឬដកអាជ្ញាប័ណ្ណលើក្រុមអាជីវករ ប្រកបអាជីវកម្មធនធានរ៉ែនៅក្នុងភូមិសាស្ត្រខេត្ត ដែលមិនគោរពសារាចរណែនាំរបស់រាជរដ្ឋាភិបាល កាតព្វកិច្ចនិងធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិជាតិ។ ការព្រមានដូច្នេះបានធ្វើឡើងគ្រាដែលបានគាស់អញ្ជើញម្ចាស់និងតំណាងក្រុមហ៊ុនទាំង៤៩មកជួបឈ្វេងយល់ពីបញ្ហាប្រឈមនានានិងពង្រឹងការអនុវត្តការងារលើវិស័យធនធានរ៉ែក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការប្រកបរបរទទួលទានលើវិស័យរ៉ែនៅក្នុងភូមិសាស្ត្រខេត្ត ម្ចាស់អាជីវកម្មដាច់ខាតត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងគោរពឱ្យបាននូវសារាចរលេខ០៣១០របស់ក្រសួងរ៉ែនិងថាមពល ហើយពិសេសជាងនេះគឺក្រុមហ៊ុនដែលបាននិងកំពុងដំណើរការអាជីវកម្មត្រូវតែមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ហើយក្នុងករណីដែលអាជ្ញាប័ណ្ណហួសសុពលភាពគឺម្ចាស់ក្រុមហ៊ុនទាំងអស់ ត្រូវសុំសិទ្ធិក្នុងការបន្តអាជីវកម្ម ជៀសវាងការលួចលាក់ធ្វើអាជីវកម្មខុសនិងច្បាប់។

លោក បានបន្តថា បងប្អូនអាជីវករមានការចំនេញលើអាជីវកម្មគឺចាំបាច់ត្រូវតែបង់សួយសារអាករនិងកាតព្វកិច្ចនានារបស់រដ្ឋ និយាយជារួមគឺរដ្ឋក៏មានចំណូល ក្រុមហ៊ុនក៏ចំណេញ ហើយទន្ទឹមនឹងការចំនេញក៏ត្រូវគិតដល់ផលប៉ះពាល់ដែលបង្កឡើងពីការដឹកជញ្ជូនធនធានរ៉ែនោះផងដែរ គឺត្រូវចូលរួមស្តារឡើងវិញនូវផ្លូវដែលរងការខូចខាតនោះ។

ជាមួយនេះដែរ អភិបាលខេត្តកំពង់ស្ពឺក៏បានបញ្ជាក់បន្ថែមជុំវិញការធ្វើអាជីវកម្មធនធានរ៉ែតាមរយៈការដឹកជញ្ជូននៅក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង៩ ដោយក្នុងនោះលោកថា ចំពោះម្ចាស់អាជីវកម្មដាច់ខាតត្រូវតែអនុវត្តឱ្យបាន១០០%នូវការគ្របឬបិទបាំងពេលដឹកជញ្ជូន មិនត្រូវដឹកលើសឬហៀរទ្រុងឡើយដែលងាយបង្កនូវគ្រោះថ្នាក់ជាយថាហេតុដល់អ្នកដំណើរនិងបង្កការខូចខាតដល់ផ្លូវសាធារណៈរបស់រដ្ឋ។

មួយវិញទៀតត្រូវបាញ់ទឹកនៅតាមផ្លូវដើម្បីបញ្ជៀសការហុយទៅបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមដងផ្លូវនិងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពនិងបរិស្ថាន។ក្នុងករណីដែលសមត្ថកិច្ចនិងមន្ទីរជំនាញរកឃើញឬចាប់បាន និងត្រូវប្រឈមការផ្អាកការចរាចរដឹកជញ្ជូនមួយសប្តាហ៍ ហើយបើរកឃើញនិងចាប់ការប្រព្រឹត្តល្មើសចំនួន៣និងត្រូវប្រឈមការបិទអាជីវកម្មឬដកអាជ្ញាប័ណ្ណតែម្តង។

ជាមួយនោះអភិបាលខេត្តកំពង់ស្ពឺក៏បានក្រើនរម្លឹកដល់មន្ទីររ៉ែនិងថាមពលខេត្តត្រូវពិនិត្យមើលរាល់អាជីវកម្មក្រុមហ៊ុនទាំងអស់ដែលកំពុងដំណើរការ ថាតើមានអាជ្ញាប័ណ្ណប៉ុន្មាន គ្មានអាជ្ញាប័ណ្ណប៉ុន្មាននិងហួសសុពលភាពប៉ុន្មាន។ហើយក្នុងករណីរកឃើញក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណនិងហួសសុពលភាពហើយនៅលួចលាក់ធ្វើត្រូវតែដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរ ដើម្បីជួយដល់ក្រុមហ៊ុនដែលរកស៊ីស្មោះត្រង់។ជាមួយនោះមន្ទីរសាធារណការនិងមន្ទីរអភិវឌ្ឍន៍ជនបទត្រូវពិនិត្យបច្ចេកទេសនៃការដឹកជញ្ជូន និងត្រូវណែនាំទៅដល់ក្រុមហ៊ុនក្នុងករណីប្រព្រឹត្តិប្រាស់ចាកពីការណែនាំដូចជាដឹកជញ្ជូនលើសទំងន់ដែលនាំឱ្យខូចដល់ផ្លូវជាដើម៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com