ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អ្នកឧកញ៉ា សុខ គង់ ត្រូវព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន
ថ្ងៃទី ៖ 24-07-2024, ដោយ​​ admin , 82 Views
                     
ភ្នំពេញ : អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខ គង់ អាហរ័ណ នីហរ័ណ (Sok Kong Import Export Co.,Ltd.​ -SOKIMEX) ហៅកាត់ថា សូគីម៉ិច ត្រូវព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ។ នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២៤/៨៥៥ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។

គួរបញ្ជាក់ថា ការតែងតាំងអ្នកឧកញ៉ា សុខ គង់ ជាទីប្រឹក្សាប្រធានព្រឹទ្ធសភា នីតិកាលទី៥ នេះ គឺមានរូបភាពខុសគ្នាពីការតែងតាំងលោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប (Try Pheap Group) ជាទីប្រឹក្សាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ពីព្រោះមិនមានការបញ្ជាក់អំពីឋានៈស្មើ និងពុំទទួលប្រាក់បំណាច់មុខងារ នោះឡើយ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com