ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល ពិនិត្យ និងផ្តល់គោលការណ៍ឯកភាពលើសេចក្ដីព្រាង «ផែនការមេអភិវឌ្ឍបណ្ដា ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា»
ថ្ងៃទី ៖ 23-07-2024, ដោយ​​ Dara007 , 115 Views
                     
ភ្នំពេញៈ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា (គ.ផ.ព.ឆ.) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងលើកទី៤ ដើម្បីពិនិត្យ, ផ្ដល់យោបល់ និងផ្តល់គោលការណ៍ឯកភាពលើសេចក្ដីព្រាង «ផែនការមេអភិវឌ្ឍបណ្ដា ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី, លោករដ្ឋមន្រ្តី, លោក-លោស្រីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, លោក-លោកស្រីអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកោះកុង, ខេត្តកែប និងក្រុមការងាររៀបចំផែនការមេ ដែលដឹកនាំដោយលោក ស៊ឺម៉ា សែវ (SIMA XIAO) នាយកនៃវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (Urban Planning & Design Institute of Shenzhen - UPDIS), នាព្រឹកថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com