ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែង ជនណាដែលបំផ្លាញសន្ដិភាពនៅកម្ពុជាឡើយ
ថ្ងៃទី ៖ 23-07-2024, ដោយ​​ Dara007 , 115 Views
                     
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនលើកលែងចំពោះជនណាដែលបំផ្លាញសន្ដិភាពនៅកម្ពុជាឡើយ បន្ទាប់ពីសម្ដេចហ៊ានលះបង់អំណាចរបស់ខ្លួន គឺដើម្បីសន្ដិភាព និងការអភិវឌ្ឍជាតិ និងការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

ការប្រកាសនេះធ្វើឡើងក្នុងការបកស្រាយអំពី បញ្ហាទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា កម្ពុជានឹងមិនអត់ឱនឱ្យជនណាម្នាក់ ដែលបង្កើតភាពវឹកវរ និងចលាចលដល់សន្ដិភាពរបស់កម្ពុជាឡើយ ពីព្រោះកម្ពុជាទម្រាំស្វែងរកសន្ដិភាពបាន គឺមានការលំបាកណាស់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដរាបណាសម្តេចនៅមានជីវិត គឺសម្តេចមិនអនុញ្ញាតឲ្យមានអំពើបះបោរណាមួយនោះឡើយ បន្ទាប់ពីសម្ដេចហ៊ានលះបង់អំណាចរបស់ខ្លួនទៅឱ្យក្មេងជំនាន់ក្រោយដឹកនាំប្រទេសអស់ជិតរយៈពេល១ឆ្នាំ គឺដើម្បីសន្ដិភាព និងការអភិវឌ្ឍជាតិ និងការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។

សម្ដេចតេជោបន្ដថា ទោះបីជាសម្ដេចផ្ទេរដំណែងជាប្រធានព្រឹទ្ធសភាក៏ដោយ ក៏ សម្ដេចនៅតែមានអំណាចធ្វើកិច្ចការងារនយោបាយ និងជួយជាតិ តែមិនលូកដៃចូលកិច្ចការរបស់នាយករដ្ឋមន្រ្ដីនោះឡើយ។

ជាមួយគ្នានេះ សម្ដេតេជោប្រកាសឱ្យជនទាំងឡាយដកខ្លួនជាបន្ទាន់ មុនពេលសមត្ថកិច្ចអនុវត្ដផ្លូវច្បាប់ ព្រោះគ្មានការយោគយល់ និងលើកលែងនោះទេ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏ស្នើឱ្យជនទាំងឡាយ កុំប្រមាថប្រទេសខ្លួន ព្រះមហាក្សត្រ និងប្រជាជនរបស់ខ្លួនឱ្យសោះ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com