ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នឹងចាក់គ្រឹះសម្រាប់កសាងជាតិមួយ ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០៥០
ថ្ងៃទី ៖ 23-07-2024, ដោយ​​ Dara007 , 90 Views
                     
ភ្នំពេញៈ លោក វង្សី វិស្សុត ថ្លែងថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នឹងចាក់គ្រឹះសម្រាប់កសាងជាតិមួយ ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០៥០ ដើម្បីរក្សាឱ្យបាននូវសុខសន្ដិភាព និងការអភិវឌ្ឍដោយមានការបែងចែកប្រយោជន៍នៃកំណើនសេដ្ឋកិច្ចជូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន។

ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយកម្រិតថ្នាក់ដឹកនាំ ស្ដីពី “សេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ (គ.យ.ប.)បានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានគោលដៅធ្វើយ៉ាងណារក្សាឱ្យបាននូវចលនការ និងសមិទ្ធផល ដែលរាជរដ្ឋាភិបាលកម្ពុជាបានតស៊ូពុះពារសម្រេចបាននៅក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ជាពិសេស រក្សាឱ្យបាននូវសុខសន្ដិភាព និងការអភិវឌ្ឍដោយមានការបែងចែកប្រយោជន៍នៃកំណើនសេដ្ឋកិច្ចជូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន។

លើសពីនេះ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នឹងចាក់គ្រឹះសម្រាប់កសាងជាតិមួយ ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០៥០។

លោកបន្ដថា បច្ចុប្បន្ន ស្ថានភាពសេដ្ឋកិច្ចសាកលកំពុងតែរងនូវការគំរាមកំហែងកាន់តែខ្លាំងឡើងរាប់ចាប់ពីភាពតានតឹងភូមិសាស្ត្រនយោបាយ, ការបែកខ្ញែកនៃសេដ្ឋកិច្ច-ពាណិជ្ជកម្ម, សង្គ្រាមពាណិជ្ជកម្ម, សង្គ្រាមបច្ចេកវិទ្យា, សង្គ្រាមមនោគមវិជ្ជា និងការប្រែប្រួលអាកាសធាតុ ដែលកំពុងកើតឡើងនៅគ្រប់ទីកន្លែង។

បញ្ហាទាំងអស់នេះ លោក វង្សី វិស្សុត អះអាងថា គឺជាកត្តាប្រឈមធំៗ របស់កម្ពុជាដូចគ្នាដែរ ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យ ២០៥០។ ដូច្នេះ ហើយទើបរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបចំ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នេះឡើង ដើម្បីតម្រង់ទិស តម្រង់យុទ្ធសាស្ត្រជាមួយនឹងរបៀបរបបធ្វើការថ្មី ដែលមានការឆ្លើយតប បត់បែន និងមានសមត្ថភាពខ្ពស់ ដោយគិតគូទាំងបរិការណ៍ខាងក្រៅផង និងការផ្លាស់ប្ដូរខាងក្នុងផង។

ជាមួយគ្នានេះ លោក វង្សី វិស្សុតបានក្រើនរំលឹកនិងដាស់ស្មារតីក្រសួង ស្ថាប័ន ឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែមលើកិច្ចការ ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដូចបានគូសរំលេចក្នុងសុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com