ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
វិស័យឯកជន លើកកម្ពស់កសាងមូលធនមនុស្សនៅកម្ពុជា
ថ្ងៃទី ៖ 21-07-2024, ដោយ​​ admin , 83 Views
                     
ភ្នំពេញៈ វិស័យឯកជនលើកកម្ពស់កសាងមូលធនមនុស្សនៅកម្ពុជា ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។

ថ្លែងក្នុងជំនួបសម្តែងការគួរសមជាមួយ Mr. Askhat Azhikhanov នាយកប្រតិបត្តិ ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ធនាគារ ABA) និងសហការី នៅស្នាក់ការកណ្តាលធនាគារ ABA នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោល សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តែងតែស្វែងរកកិច្ចសហការពីបណ្តាស្ថាប័ននានា ដើម្បីទទួលបានឱកាសអាហារូបករណ៍ និងការងារបន្ថែមសម្រាប់សិស្ស-និស្សិតកម្ពុជា។

ថ្លែងក្នុងជំនួបនេះ លោក អនុប្រធាន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអរគុណពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ចំពោះគណៈគ្រប់គ្រងធនាគារ ABA ។

បន្ថែមពីនោះលោក បានសង្ងត់ថា លោកទាំងពីរ តែងតែស្វែងរកកិច្ចសហការពីបណ្តាក្រសួង ស្ថាប័ន អង្គការ សមាគម ធនាគារ ក្រុមហ៊ុននានា ដើម្បីទទួលបានឱកាសអាហារូបករណ៍ និងការងារបន្ថែមសម្រាប់សិស្ស-និស្សិតកម្ពុជា ។

ឆ្លើយតបទៅនឹងការណ៍នេះ, សម្រាប់ឆ្នាំ២០២៤ គឺជាលើកទី៣ ដែលធនាគារ ABA បានចូលរួមជាមួយសមាគម អ.ម.ត តាមរយៈការឧបត្ថម្ភថវិកាចំនួន ១០ ម៉ឺនដុល្លារ ក្នុង ១ ឆ្នាំ សម្រាប់រយៈពេល ៤ ឆ្នាំ ដែលនេះបានបង្ហាញពីឆន្ទៈចូលរួមជាមួយសមាគម អ.ម.ត ក្នុងការពង្រឹង និងកសាងសមត្ថភាពសិស្ស-និស្សិត ឱ្យទទួលបានជំនាញមួយយ៉ាងច្បាស់លាស់ សំដៅរួមចំណែកដល់ការកសាងមូលធនមនុស្សនៅកម្ពុជា ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com