ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អស់ក្ដីកង្វល់ទៅលើការប្រើប្រាស់រូបិយបណ្ណចាស់ ទក់ រហែកទៀតហើយ
ថ្ងៃទី ៖ 19-07-2024, ដោយ​​ Dara007 , 87 Views
                     
ភ្នំពេញៈ អស់ក្ដីកង្វល់ទៅលើការប្រើប្រាស់រូបិយបណ្ណចាស់ ទក់ រហែកទៀតហើយ បន្ទាប់ពីនៅពេលឆាប់ៗខាងមុខនេះ ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យភ្ញៀវទេសចរអន្តរជាតិប្រើប្រព័ន្ធបាគង ដើម្បីដោះស្រាយបញ្ហាប្រឈមទៅលើការប្រើប្រាស់រូបិយបណ្ណចាស់ ទក់ រហែក ក៏ដូចជាបង្ហាញពីការធ្វើទំនើបកម្មនៃការប្រើប្រាស់កាបូបប្រាក់ឌីជីថលរបស់កម្ពុជា។

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ នៅថ្ងៃទី១៩ ខែកក្កដានេះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា នៅពេលភ្ញៀវទេសចរអន្តរជាតិមកដល់កម្ពុជា គឺពួកគេអាចដោនឡូតកម្មវិធីបាគង(App) បើទោះបីជាមិនទាន់មានគណនីធនាគារនៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏អាចប្រើក្រេឌីតកាត ដែលមានពីប្រទេសរបស់ខ្លួនដូចជា៖ VISA Card, Master Card, Union Pay ជាដើម។

លោកស្រីបានបញ្ជាក់ថា គម្រោងនៃការដាក់ឱ្យប្រើប្រព័ន្ធបាគងសម្រាប់ភ្ញៀវទេសចរអន្តរជាតិនេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានណែនាំឱ្យធនាគារជាតិនៃកម្ពុជាធ្វើការជាមួយធនាគារពាណិជ្ជ ក្នុងការកែសម្រួលលក្ខខណ្ឌ ទទួលយកប្រាក់ដុល្លារអាមេរិក ដែលខ្ទេច មានស្នាមប្រឡាក់តិចតួច ឬក៏មាន រហែកតិចតួច ធ្វើការប្ដូរជូនដល់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីលើកទឹកចិត្តដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា បន្ទាប់ពីមានព័ត៌មានថា ភ្ញៀវទេសចរមានការ រអ៊ូរទាំចំពោះការចាយប្រាក់ដុល្លារ ក្នុងការធ្វើទេសចរនៅខេត្តសៀមរាប។

សូមបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីម្សិលមិញ បានណែនាំឱ្យមានការដោះស្រាយរូបិយបណ្ណចាស់ ទក់ រហែកជាបន្ទាន់ ដែលនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ភ្ញៀវទេសចរ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com