ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ចាប់ខ្លួនមន្រ្តីយោធាត្រែទ័ពម្នាក់ ក្រោយដកកាំភ្លើងAK គំរាមបាញ់ប្រជាពលរដ្ឋ
ថ្ងៃទី ៖ 19-07-2024, ដោយ​​ admin , 140 Views
                     
ភ្នំពេញ : បុរសដែលសមត្ថកិច្ចអះអាងថា ជាមន្រ្តីយោធា នៅកងកិត្តិយសត្រែទ័ព កាលពីយប់ថ្ងៃទី១៨ កក្កដា ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញចាប់ខ្លួន នៅចំណុចយឿត្រីថ្មីគល់ស្ពានព្រែកព្នៅ ក្នុងភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោយដកកាំភ្លើងAK គំរាមបាញ់សម្លាប់ប្រជាពលរដ្ឋ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ សុខ មនោរម្យ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា(កងកិត្តិយសត្រែទ័ព)បច្ចុប្បន្នរស់នៅផ្ទះលេខ៦៨C ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ តែ ប្រុស ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ត្រី បច្ចុប្បន្នរស់នៅផ្ទះលេខ៣២G ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីវកែវ រាជធានីភ្នំពេញ។

តាមការសារភាពរបស់ជនសង្ស័យបានបានឱ្យដឹងថា នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៤ មុនពេលកើតហេតុ ជនសង្ស័យបានជិះរថយន្តមួយគ្រឿងម៉ាកLUXIS 350 ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ 02.2.6171 ដោយដាក់អាវុធវែងAK47មួយដើមក្នុងរថយន្ត។ ពេលមកដល់កន្លែងកើតហេតុបានដកអាវុធវែងAK47ចេញពីក្នុងរថយន្តយកទៅគំរាមជនរងគ្រោះឈ្មោះ តែ ប្រុស និងអ្នកជិតខាង ដោយមូលហេតុជនរងគ្រោះចោទខ្លួនថាបានទំនាក់ទំនងស្នេហាជាមួយប្រពន្ធជនរងគ្រោះ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានបើករថយន្តទៅទុកនៅក្នុងអង្គភាពកងកិត្តិយសត្រែទ័ព ចំណែកអាវុធវែងAK 47បានយកទៅទុកក្នុងឃ្លាំងវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនទៅការិយាល័យស្រាវជ្រាវព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com