ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដីបញ្ជាឱ្យធនាគារជាតិដោះស្រាយក្ដីកង្វល់ និងបញ្ហាជូនពលរដ្ឋ និងភ្ញៀវទេសចរលើការប្ដូរប្រាក់ជាបន្ទាន់
ថ្ងៃទី ៖ 18-07-2024, ដោយ​​ Dara007 , 111 Views
                     
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យធនាគារជាតិ ដោះស្រាយក្ដីកង្វល់ និងបញ្ហាជូនពលរដ្ឋ និងភ្ញៀវទេសចរលើការប្ដូរប្រាក់ដុល្លារចាស់ ឬដាច់បន្ដិចបន្តួច ដើម្បីទប់ស្កាត់បញ្ហា និងជៀសវាងប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យលោកស្រី ជា សិរី ប្រធានធនាគារជាតិពិនិត្យលើការដូរប្រាក់ដុល្លារជាបន្ទាន់ ក្នុងករណីលុយដុល្លារចាស់ ឬដាច់បន្ដិចបន្តួច ដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ពិបាកចាយ ឬដូរត្រូវខាតទឹក។

សម្ដេចធិបតីបានប្រាប់ឱ្យធនាគារជាតិទម្លាក់លក្ខខណ្ឌមួយចំនួនចំពោះការចាយវាយក្រដាសប្រាក់ដុល្លារ ដែលមានភាពទក់ ឬមានស្នាមតិចតួច ដើម្បីផ្តល់ភាពងាយស្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ បន្ទាប់ពីសម្ដេចធិបតីចុះមើល និងស្ដាប់សំណូមពររបស់បងប្អូន Pub Street នៅខេត្តសៀមរាប បានង្ហាញកង្វល់នេះ។

ទន្ទឹមនឹងនេះ សម្តេចធិបតី បានបញ្ជាក់ថា គោលដៅរបសរាជរដ្ឋាភិបាល គឺត្រូវធ្វើយ៉ាងណាបង្កការងាយស្រួលដល់ភ្ញៀវទេសចរបរទេស ដើម្បីជួយទាកទាញវិស័យទេសចរណ៍ ដោយត្រូវទទួលបដិសណ្ឋារកិច្ចឲ្យបានល្អបំផុត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com